January 2026

ស្រាវជ្រាវ

សិស្សសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចុះទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួន១៣នាក់ (ស្រី៨នាក់) នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចុះមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯសារកោះថ្ម ដើម្បីឈ្វេងយល់ សិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជម្លោះប្រដាប់កម្ពុជា-ថៃ

ស្រាវជ្រាវ

អតីតអ្នកការពារភ្ញៀវចិន និងកូរ៉េប្រចាំនៅខេត្តបាត់ដំបង

នៅដើមឆ្នាំ១៩៧៧ វង់ សន ត្រូវបានអង្គការបញ្ជូនចេញពីខេត្តតាកែវ ដោយធ្វើដំណើរតាមរទេះភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ សន មានតួនាទីជាអ្នកយាម និងចាំការពារភ្ញៀវជនជាតិចិន និងជនជាតិកូរ៉េ ដែលបានស្នាក់នៅក្នុងខេត្តបាត់ដំបង។ សន មានអាយុ៦៣ឆ្នាំ កើតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ​ស្រុកព្រៃកប្បាស

សំបុត្រ

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៤៥លានដុល្លារសហរដ្ឋអាមេរិក គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យក្នុងការគាំទ្រដល់ដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងបន្តការជួយលើកកម្ពស់បន្ថែមទៀតនូវស្ថិរភាពក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋ អាមេរិក ជំនួយនេះនឹងជួយដល់ស្ថិរភាពតាមព្រំដែន ការបោសសម្អាតមីន និងគំនិតផ្តួចផ្តើមនានាដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។ ការដោះស្រាយបញ្ហាទាំងនេះ គឺជា យន្តការដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាព

ស្រាវជ្រាវ

ប្រាសាទចៅស្រីវិបុល

ប្រាសាទចៅស្រីវិបុលកសាងឡើងក្នុងអំឡុងសតវត្សទី១១ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ បច្ចុប្បន្នស្ថិតនៅក្នុងភូមិត្រាច សង្កាត់បល្ល័ង្គ ក្រុងរុនតាឯក ខេត្តសៀមរាបមានចម្ងាយប្រមាណ២៨គីឡូ ម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះសង់នៅលើកំពូលភ្នំតូចមួយកម្ពស់ប្រហែល៦០ម៉ែត្រ។ ប្រាសាទនេះ មានប្រាង្គបី និងមានកំពែងពីរជាន់។ កំពែងទី១ គឺសង់ពីថ្មបាយក្រៀម មានទ្វារចេញចូលគ្រប់ទិសទាំងបួន។ កំពែងទី២ គឺសង់ពីថ្មភក់

ស្រាវជ្រាវ

ប៊ូ សុភាន់៖ ដង្ហើយរកយុត្តិធម៌សម្រាប់ប្តី និងក្រុមគ្រូសារ

អ្នកស្រី ប៊ូ សុភាន់ មានជំងឺបេះដូងប្រចាំកាយបានរៀបរាប់ទាំងទឹកភ្នែកថា កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ប្ដីខ្ញុំឈ្មោះ រិទ្ធ ងួន អាយុ៤៧ឆ្នាំ បានត្រូវអម្បែងគ្រាប់ប្លោងរបស់ទាហានថៃធ្លាក់មក ចំស្មា និងបាក់ឆ្អឹងខ្នងនៅក្នុងភូមិស្ពាន ឃុំគោករមៀត

សំបុត្រ

រថភ្លើង

អ្នកដំណើរតាមរថភ្លើងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គួរតែចងចាំថាមធ្យោបាយធ្វើដំណើរនេះ មានប្រវត្តិសាស្ត្រយ៉ាងសម្បូរបែប។ ដូចគ្នាទៅនឹងប្រវត្តិសាស្រ្តដទៃទៀតដែរ ប្រវត្តិសាស្ត្ររថភ្លើងបាន​ជះឥទ្ធិពលយ៉ាងសំខាន់ចំពោះសង្គម ដោយរួមទាំងឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានទៅលើ​ផ្លូវចិត្ត។ មធ្យោបាយដឹកជញ្ជូនសាធារណៈគឺជាប្រភពនៃការវិវត្តខ្លួនរបស់សង្គមមនុស្ស តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្ស សហគមន៍ និងប្រជាជាតិទាំងមូល។ អំឡុងរបបខ្មែរក្រហម ប្រព័ន្ធផ្លូវដែកនៅប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ដែលផ្តល់ផល​វិជ្ជមានសម្រាប់​សង្គមមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែថែម​ទាំងត្រូវបម្រើដល់​គោលបំណងទុច្ចរិត