តថភាពបញ្ហាព្រំដែន៖ ហេតុអ្វីបានជាថៃមិនអាចបំបែកជម្លោះព្រំដែនដីគោកចេញពីព្រំដែនសមុទ្រ
សម្រាប់រដ្ឋាភិបាលមួយ ដែលតែងតែអះអាងថាខ្លួនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពតាមច្បាប់អន្តរជាតិ វាគឺជារឿងចម្លែក ដែលក្រសួងការបរទេសថៃបែរជាអន្ទះសារយ៉ាងខ្លាំង រហូតដល់ព្យាយាមបង្រួមវិសាលភាពនៃការអនុវត្តន៍និងការបកស្រាយរបស់ច្បាប់អន្តរជាតិទាក់ទងនឹងជម្លោះព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងគឺប្រទេសកម្ពុជា ឲ្យដល់កម្រិតមួយដែលមិនអាចអនុវត្តជាក់ស្តែងបាន ហើយគ្មានហេតុផលសមស្របទៀតផង។ ព្រំដែនសមុទ្រមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយព្រំដែនដីគោក។ ហេតុដូច្នេះហើយ ទោះបីជារដ្ឋាភិបាលថៃមិនពេញចិត្តចំពោះសេចក្តីសម្រេចទាំងឡាយ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលពាក់ព័ន្ធនឹងព្រំដែនសមុទ្រក៏ដោយ សេចក្តីសម្រេចនោះនឹងក្លាយជាការសន្មត់មួយ ទាក់ទងនឹងព្រំដែនដីគោក។ វាគឺមិនមែនជាបញ្ហានយោបាយនោះទេ