សំបុត្រ

សំបុត្រ

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានព្រះត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី

ខ្លឹមសារសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង​ជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួលការទទួលស្គាល់​ពីព្រះមហាក្សត្រ ចំពោះស្នាដៃនៃបេសកកម្មពេញមួយជីវិតរបស់លោកក្នុងការអភិរក្ស​ប្រវត្តិសាស្ត្រ យុត្តិធម៌ និងកេរដំណែលរាជវង្សប្រទេស​កម្ពុជា។ ជាអ្នកជំនាញលើប្រធានបទប្រល័យពូជសាសន៍ និងដែល​ជាអ្នករស់រានមាន​ជីវិតផ្ទាល់ពីឧក្រិដ្ឋកម្មឃោរឃៅ​របស់ខ្មែរក្រហម ទទួល បានការត្រាស់​បង្គាប់​តែងតាំង និងផ្តល់​ឋានៈជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី ដែលនេះបាន​ឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក​របស់​លោក​អស់​រយៈកាលជាច្រើនឆ្នាំកន្លងមក

សំបុត្រ

ការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥

រាល់វចនានុក្រមល្បីល្បាញទាំងអស់បានកំណត់និយមន័យពាក្យ «ការឈ្លានពាន» ជាទូទៅថាគឺជាទង្វើ ​​ ដែ​ល​​យោធាឈានចូលប្រទេសដទៃដោយប្រើប្រាស់កម្លាំងដើម្បីគ្រងគ្រងលើទីតាំងទាំងនោះ (ជាឧទាហរណ៍គឺការឈ្លានពានរបស់ប្រទេសអាល្លឺម៉ង់ទៅលើប្រទេសប៉ូឡូញក្នុងឆ្នាំ១៩៣៩)។ និយមន័យមួយផ្សេងទៀតទៅលើពាក្យ «ការឈ្លានពាន» នេះបានពិពណ៌នាថាគឺជាការចូលលុកលុយរបស់យោធាដើម្បី​​​ដណ្តើមយក ប្លន់យក ទន្ទ្រានយក ឬរំលោភយកដែនដីរបស់ប្រទេសដទៃ។ ពាក្យមួយទៀតដែលប្រហាក់ប្រហែលវានោះគឺ «ការកាន់កាប់ដោយអរិភាព» ផ្តោតជាពិសេសទៅលើសកម្មភាពលុកលុយរបស់យោធាតែម្ដង។

សំបុត្រ

ទិដ្ឋភាពនៅតំបន់ព្រំដែនលើកំពូលភ្នំដងរែកស្ថិតក្នុងបន្ទាត់ក្រហម

នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ទទួលបានការអនុញ្ញាតពីសមត្ថកិច្ចពិនិត្យប្រចាំការនៅក្នុងតំបន់បន្ទាត់ក្រហម ឱ្យចូលទៅពិនិត្យមើលការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(អតីតផ្ទះប្រជុំតាម៉ុក លើកំពូលភ្នំដងរែក)។ ទិដ្ឋភាពនៅតាមបណ្ដោយបន្ទាត់ព្រំដែនលើភ្នំដងរែក និងភូមិឋានមួយចំនួនដែលស្ថិតនៅក្នុងបន្ទាត់ក្រហម មានសភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅប្រៀបបានដូចជាទីរហោឋាន។ ភូមិឋាន ធ្លាប់តែមានមនុស្សរស់នៅលក់ដូរអូរអ៊របែរជាលែងមានមនុស្សរស់នៅ។ នៅតាមផ្លូវធ្វើដំណើរ ធ្លាប់តែមានចរាចរណ៍ចេញចូលប្រែជាគ្មានយានយន្ត

សំបុត្រ

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៤៥លានដុល្លារសហរដ្ឋអាមេរិក គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យក្នុងការគាំទ្រដល់ដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងបន្តការជួយលើកកម្ពស់បន្ថែមទៀតនូវស្ថិរភាពក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋ អាមេរិក ជំនួយនេះនឹងជួយដល់ស្ថិរភាពតាមព្រំដែន ការបោសសម្អាតមីន និងគំនិតផ្តួចផ្តើមនានាដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។ ការដោះស្រាយបញ្ហាទាំងនេះ គឺជា យន្តការដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាព

សំបុត្រ

រថភ្លើង

អ្នកដំណើរតាមរថភ្លើងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គួរតែចងចាំថាមធ្យោបាយធ្វើដំណើរនេះ មានប្រវត្តិសាស្ត្រយ៉ាងសម្បូរបែប។ ដូចគ្នាទៅនឹងប្រវត្តិសាស្រ្តដទៃទៀតដែរ ប្រវត្តិសាស្ត្ររថភ្លើងបាន​ជះឥទ្ធិពលយ៉ាងសំខាន់ចំពោះសង្គម ដោយរួមទាំងឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានទៅលើ​ផ្លូវចិត្ត។ មធ្យោបាយដឹកជញ្ជូនសាធារណៈគឺជាប្រភពនៃការវិវត្តខ្លួនរបស់សង្គមមនុស្ស តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្ស សហគមន៍ និងប្រជាជាតិទាំងមូល។ អំឡុងរបបខ្មែរក្រហម ប្រព័ន្ធផ្លូវដែកនៅប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ដែលផ្តល់ផល​វិជ្ជមានសម្រាប់​សង្គមមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែថែម​ទាំងត្រូវបម្រើដល់​គោលបំណងទុច្ចរិត

សំបុត្រ

ស្មារតីប្រជាជនខ្មែរទាំងអស់បានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដី

ទីតាំងនានានៅតាមតំបន់ព្រំដែនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលយោធាថៃកំពុងដណ្តើមកាន់កាប់ រួមទាំងទីតាំងទីសក្ការៈនៃវប្បធម៌ខ្មែរ និងប្រាសាទបុរាណ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីការមិនគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់របស់យោធាថៃ ជាមួយប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអាស៊ាន។ ប៉ុន្តែការកត់សម្គាល់ក្នុងអត្ថបទនេះមិនមែនផ្ដោតសំខាន់ទៅលើការរំលោភបំពានរបស់យោធាថៃនោះទេ។ ផ្ទុយទៅវិញការកត់សម្គាល់ពេលនេះ គឺផ្ដោតលើ​ស្មា​រតី​ដ៏រឹងមាំនៃប្រជាជនកម្ពុជា ដែលផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដីដែលយោធាថៃកំពុងតែកាន់​កាប់​។ ស្មារតីប្រជាជនខ្មែរបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដី ហើយទឹកដីគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន​​ពីប្រជាជាតិខ្មែរ។