សោម ប៊ុនថន

សំបុត្រ

តថភាពបញ្ហាព្រំដែន៖ ហេតុអ្វីបានជាថៃមិនអាចបំបែកជម្លោះព្រំដែនដីគោកចេញពីព្រំដែនសមុទ្រ

សម្រាប់រដ្ឋាភិបាលមួយ ដែលតែងតែអះអាងថាខ្លួនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពតាមច្បាប់អន្តរជាតិ វាគឺជារឿងចម្លែក ដែលក្រសួងការបរទេសថៃបែរជាអន្ទះសារយ៉ាងខ្លាំង រហូតដល់ព្យាយាមបង្រួមវិសាលភាពនៃការអនុវត្តន៍និងការបកស្រាយរបស់ច្បាប់អន្តរជាតិទាក់ទងនឹងជម្លោះព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងគឺប្រទេសកម្ពុជា ឲ្យដល់កម្រិតមួយដែលមិនអាចអនុវត្តជាក់ស្តែងបាន ហើយគ្មានហេតុផលសមស្របទៀតផង។ ព្រំដែនសមុទ្រមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយព្រំដែនដីគោក។ ហេតុដូច្នេះហើយ ទោះបីជារដ្ឋាភិបាលថៃមិនពេញចិត្តចំពោះសេចក្តីសម្រេចទាំងឡាយ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលពាក់ព័ន្ធនឹងព្រំដែនសមុទ្រក៏ដោយ សេចក្តីសម្រេចនោះនឹងក្លាយជាការសន្មត់មួយ ទាក់ទងនឹងព្រំដែនដីគោក។ វាគឺមិនមែនជាបញ្ហានយោបាយនោះទេ

ស្រាវជ្រាវ

បុរីអូរស្វាយ៖ ការចងចាំពីព្រះរាជគុណូបការៈរបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរឿងរ៉ាវជីវិតរបស់និគមជនសង្គមរាស្រ្តនិយម ឆ្លងកាត់សង្គ្រាម និងរបបខ្មែរក្រហម

ក្នុងឱកាសប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធខួប១៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ និគមជនសង្គមរាស្រ្តនិយម នៅស្រុកបុរីអូរស្វាយសែនជ័យ បានមកជួបជុំ ចូលរួម និងរំឭកអំពីពេលវេលានៃការមកដល់ និងចាប់ផ្ដើមជីវិតមករស់នៅដំបូងក្នុងបុរីអូរស្វាយ,

ស្រាវជ្រាវ

ធ្វើការទាំងភ័យខ្លាចព្រោះឈ្លបលីកាំបិតខ្វែវចាំឃ្លាំមើល

ខ្ញុំឈ្មោះ យឿន យ៉ាវ អាយុ៧៣ឆ្នាំ បច្ចុប្បន្នជាស្ត្រីមេម៉ាយ និងជាស្ត្រីមេផ្ទះ រស់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានប្តីឈ្មោះ ប៉ុល ខុម

ស្រាវជ្រាវ

មឹះ ភេល ៖ ចងចាំមិនបំភ្លេចពេលខ្មែរក្រហមបង្ខំឱ្យធ្វើការងារធ្ងន់ដោយមិនឱ្យហូបគ្រប់គ្រាន់ និងហាមឃាត់ទំនៀមទម្លាប់ស្ទៀង

ខ្ញុំឈ្មោះ មឹះ ភេល ភេទប្រុស អាយុ៦៨ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង កើតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ស្រាវជ្រាវ

ម៉ែ សំឡាន ៖ ភៀសខ្លួនព្រោះកងទ័ពថៃយកទូកុងតឺន័រមកដាក់នៅជាប់ផ្ទះ

ខ្ញុំឈ្មោះ ម៉ែ សំឡាន អាយុ៧៣ឆ្នាំ កើតនៅភូមិអូរតាទាត់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ឆាយ