ស្មារតីប្រជាជនខ្មែរទាំងអស់បានផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដី
ទីតាំងនានានៅតាមតំបន់ព្រំដែនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលយោធាថៃកំពុងដណ្តើមកាន់កាប់ រួមទាំងទីតាំងទីសក្ការៈនៃវប្បធម៌ខ្មែរ និងប្រាសាទបុរាណ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីការមិនគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់របស់យោធាថៃ ជាមួយប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអាស៊ាន។ ប៉ុន្តែការកត់សម្គាល់ក្នុងអត្ថបទនេះមិនមែនផ្ដោតសំខាន់ទៅលើការរំលោភបំពានរបស់យោធាថៃនោះទេ។ ផ្ទុយទៅវិញការកត់សម្គាល់ពេលនេះ គឺផ្ដោតលើស្មារតីដ៏រឹងមាំនៃប្រជាជនកម្ពុជា ដែលផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដីដែលយោធាថៃកំពុងតែកាន់កាប់។ ស្មារតីប្រជាជនខ្មែរបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទឹកដី ហើយទឹកដីគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីប្រជាជាតិខ្មែរ។