ភាគីថៃដោះលែងវីរកងទ័ពកម្ពុជា៖ ចំណុចពិចារណាបីសំខាន់ៗ សម្រាប់កម្ពុជា

ចំណុចពិចារណាបីសំខាន់ៗដែលគួរតែអមជាមួយនឹងដំណឹងដ៏រីករាយនៃការដោះលែងវីរកងទ័ពកម្ពុជាដែលបានឃុំខ្លួនដោយភាគីថៃ។

ទីមួយ៖ នេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ ប៉ុន្តែកម្ពុជាគួរតែមានការប្រុងប្រយ័ត្នដោយមិនត្រូវផ្តល់ការកោតសរសើរខ្លាំងហួសហេតុពេកទៅលើរដ្ឋាភិបាល ថៃ ចំពោះការបំពេញកាតព្វកិច្ចដែលខ្លួនបានបង្អែបង្អង់អស់រយៈពេលយ៉ាងយូរនោះឡើយ។

ទីពីរ៖ កម្ពុជាគួរមានការប្រុងប្រយ័ត្ន ដោយមិនត្រូវសន្មតថាបទឈប់បាញ់នាពេលបច្ចុប្បន្ន អាចក្លាយទៅជាសន្តិភាពពិតប្រាកដបានភ្លាមៗនោះទេ។ រដ្ឋាភិបាលថៃបច្ចុប្បន្ន ហាក់ដូចជាគ្មានឆន្ទៈ ឬគ្មានសមត្ថភាពក្នុងការប្រើប្រាស់ភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវសន្តិភាពឡើយ ដូច្នេះកម្ពុជាប្រហែលជាត្រូវរង់ចាំដល់រដ្ឋាភិបាលថៃអាណត្តិក្រោយឡើងកាន់អំណាចបន្ទាប់ពីការបោះឆ្នោតខែកុម្ភៈខាងមុខ។

ចុងក្រោយ៖ កម្ពុជាមិនគួរភ្លេចឡើយថា កាលៈទេសៈដែលនៅជុំវិញជម្លោះនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការឈ្លានពានដោយខុសច្បាប់មកលើកម្ពុជា ហើយវាចាំបាច់ត្រូវតែមានការគិតគូរទូទាត់សំណងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ចំពោះរាល់ការខូចខាតទាំងឡាយដែលបង្កឡើងដោយជម្លោះនេះ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖