ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៤៥លានដុល្លារសហរដ្ឋអាមេរិក គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យក្នុងការគាំទ្រដល់ដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងបន្តការជួយលើកកម្ពស់បន្ថែមទៀតនូវស្ថិរភាពក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋ អាមេរិក ជំនួយនេះនឹងជួយដល់ស្ថិរភាពតាមព្រំដែន ការបោសសម្អាតមីន និងគំនិតផ្តួចផ្តើមនានាដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។ ការដោះស្រាយបញ្ហាទាំងនេះ គឺជា យន្តការដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាព និងវិបុលភាព ដែលមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសទាំងពីរ (ប្រទេសកម្ពុជា និងថៃ), តំបន់ និងពិភពលោក។ ទោះជាយ៉ាងនេះក្តី ដូចទៅនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលកន្លងមកដែរ ការទាមទារ កម្មសិទ្ធិលើដែនអធិបតេយ្យភាពដែលត្រួតស៊ីគ្នានៅតែជាឫសគល់នៃបញ្ហាប្រឈមដ៏រ៉ាំរ៉ៃកំពុងបន្តកើត មានឡើង។ ដូច្នេះ ខណៈពេលដែលនេះ គឺជាឱកាសដ៏សំខាន់ដើម្បីទទួលស្គាល់ការដឹកនាំរបស់សហរដ្ឋអាមេរិកចំពោះបញ្ហាដ៏សំខាន់ៗទាំងនេះ រដ្ឋាភិបាលថៃនៅមានកិច្ចការជាច្រើនទៀត ដែលកំពុងបន្តជួបការលំបាកក្នុងការអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពមុនៗចំពេលមានភាពមិនប្រាកដប្រជានយោបាយផ្ទៃក្នុង និងជម្លោះ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ សេតវិមាន



