January 2026

សំបុត្រ

ការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្វែងរកសន្តិភាព

ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្ហាញពីចេតនារបស់យោធាថៃដែលមិនអើពើនឹងច្បាប់មនុស្សធម៌អន្តរជាតិ ដែលរួមមានទាំងច្បាប់អន្តរជាតិសម្រាប់ការការពារជនស៊ីវិល និងការការពារបេតិភណ្ឌវប្បធម៌។ ជាងនេះទៅទៀត ការវាយប្រហារមកលើប្រាង្គប្រាសាទព្រះវិហារ គឺបានបង្ហាញអំពីការមិនគោរព និងភាពព្រងើយកន្តើយចំពោះសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ។ ប្រហែលជាអ្នកអាចចងចាំបានថា បន្ទាប់ពីព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានទាមទារនូវឯករាជ្យភាពជូនជាតិមាតុភូមិ

សំបុត្រ

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានព្រះត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី

ខ្លឹមសារសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង​ជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួលការទទួលស្គាល់​ពីព្រះមហាក្សត្រ ចំពោះស្នាដៃនៃបេសកកម្មពេញមួយជីវិតរបស់លោកក្នុងការអភិរក្ស​ប្រវត្តិសាស្ត្រ យុត្តិធម៌ និងកេរដំណែលរាជវង្សប្រទេស​កម្ពុជា។ ជាអ្នកជំនាញលើប្រធានបទប្រល័យពូជសាសន៍ និងដែល​ជាអ្នករស់រានមាន​ជីវិតផ្ទាល់ពីឧក្រិដ្ឋកម្មឃោរឃៅ​របស់ខ្មែរក្រហម ទទួល បានការត្រាស់​បង្គាប់​តែងតាំង និងផ្តល់​ឋានៈជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី ដែលនេះបាន​ឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក​របស់​លោក​អស់​រយៈកាលជាច្រើនឆ្នាំកន្លងមក

ស្រាវជ្រាវ

រត់ឆ្ពោះទៅទិសឦសាន៖ ជម្លោះនិងការភៀសសឹកតាមរយៈបទពិសោធន៍របស់ក្រុមគ្រួសារមួយ

ឈឿម សង្ហារ អាយុ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ អ៊ី ស៊ីដា អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះរបស់គាត់មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីច្រកជប់គគីរ ជាប់នឹងខេត្តបុរីរម្យ

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ ធ្វើទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ ស្រុកកំពង់សៀម ចំនួន១០នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សទាំងអស់ ទទួលបានកម្មវិធីសិក្សា រួមមាន៖ ទី១)

សំបុត្រ

ការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥

រាល់វចនានុក្រមល្បីល្បាញទាំងអស់បានកំណត់និយមន័យពាក្យ «ការឈ្លានពាន» ជាទូទៅថាគឺជាទង្វើ ​​ ដែ​ល​​យោធាឈានចូលប្រទេសដទៃដោយប្រើប្រាស់កម្លាំងដើម្បីគ្រងគ្រងលើទីតាំងទាំងនោះ (ជាឧទាហរណ៍គឺការឈ្លានពានរបស់ប្រទេសអាល្លឺម៉ង់ទៅលើប្រទេសប៉ូឡូញក្នុងឆ្នាំ១៩៣៩)។ និយមន័យមួយផ្សេងទៀតទៅលើពាក្យ «ការឈ្លានពាន» នេះបានពិពណ៌នាថាគឺជាការចូលលុកលុយរបស់យោធាដើម្បី​​​ដណ្តើមយក ប្លន់យក ទន្ទ្រានយក ឬរំលោភយកដែនដីរបស់ប្រទេសដទៃ។ ពាក្យមួយទៀតដែលប្រហាក់ប្រហែលវានោះគឺ «ការកាន់កាប់ដោយអរិភាព» ផ្តោតជាពិសេសទៅលើសកម្មភាពលុកលុយរបស់យោធាតែម្ដង។

សំបុត្រ

ទិដ្ឋភាពនៅតំបន់ព្រំដែនលើកំពូលភ្នំដងរែកស្ថិតក្នុងបន្ទាត់ក្រហម

នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ទទួលបានការអនុញ្ញាតពីសមត្ថកិច្ចពិនិត្យប្រចាំការនៅក្នុងតំបន់បន្ទាត់ក្រហម ឱ្យចូលទៅពិនិត្យមើលការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(អតីតផ្ទះប្រជុំតាម៉ុក លើកំពូលភ្នំដងរែក)។ ទិដ្ឋភាពនៅតាមបណ្ដោយបន្ទាត់ព្រំដែនលើភ្នំដងរែក និងភូមិឋានមួយចំនួនដែលស្ថិតនៅក្នុងបន្ទាត់ក្រហម មានសភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅប្រៀបបានដូចជាទីរហោឋាន។ ភូមិឋាន ធ្លាប់តែមានមនុស្សរស់នៅលក់ដូរអូរអ៊របែរជាលែងមានមនុស្សរស់នៅ។ នៅតាមផ្លូវធ្វើដំណើរ ធ្លាប់តែមានចរាចរណ៍ចេញចូលប្រែជាគ្មានយានយន្ត