2024

ស្រាវជ្រាវ

យុវនារីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសុខភាពសហគមន៍ ក្រោមប្រធានបទ «ស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង»

មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៅឆ្នាំ២០២១ និងបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជាមកពីទូទាំងប្រទេសចំនួន៣៤៦៤នាក់ (គិតត្រឹមឆ្នាំ២០២៤) ឲ្យចុះជួបសួរសុខទុក្ខ និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរអំពី បញ្ហាប្រឈមផ្នែកសុខភាព និងរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមនៅក្នុងភូមិឃុំដែលខ្លួនកំពុងរស់នៅ។ កញ្ញា កើត សុរចនា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាម្នាក់ មកពីខេត្តស្វាយរៀង

ស្រាវជ្រាវ

សិស្សវិទ្យាល័យស្រែណូយទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និងសិទ្ធិមនុស្ស» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង លើភ្នំដងរែក

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និង សិទ្ធិមនុស្ស» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន២០នាក់  មកពីវិទ្យាល័យស្រែណូយ។ ទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងឲ្យសិស្សានុសិស្សបានចូលរួមទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តផ្ទាល់ដែលនៅសេសសល់ពីរបបខ្មែរក្រហម ក៏ដូចជាការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្រ្តកាលពី២៦ឆ្នាំមុន ដែលសង្គ្រាមស៊ីវិលនៅតែបន្តកើតមាននៅតំបន់អន្លង់វែង។ លើសពីនេះ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩ ៧៥-១៩៧៩)» និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ពាមរក៍

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)និងវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាមួយសិស្សានុសិស្សចំនួន៣០នាក់  មកពីវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ វេទិកាថ្នាក់រៀនខាងលើ មានគោលបំណងលើកកម្ពស់ការចងចាំពីភាពឃោរឃៅនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម ផ្ដល់រទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិជាំអំពិល និងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់រទេះរុញ ចំនួន២គ្រឿង និងកាសជំនួយត្រចៀកចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅភូមិជាំអំពិល និងភូមិងៀវ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការចែករទេះរុញ និងកាសជំនួយត្រចៀកដល់ប្រជាជនដែលមានពិការភាព

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចែករទេះរុញជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពនៅស្រុកកំពង់សៀម និងស្រុកកោះសូទិន

ចន្លោះពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តចុះប្រគល់ជូនរទេះរុញចំនួន៤គ្រឿងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពមិនអាចដើររួច នៅស្រុកកំពង់សៀម និងស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ការផ្ដល់រទេះរុញទាំង៤គ្រឿងនេះដើម្បីជួយសម្រួលដល់ការផ្លាស់ទី និងធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ។ បន្ទាប់មក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៤នាក់បានបង្ហាញសេចក្ដីរីករាយចំពោះមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលខ្វាយខ្វល់អំពីសុខភាព និងស្ថានភាពលំបាកធ្វើដំណើររបស់ខ្លួន

ស្រាវជ្រាវ

សិស្សវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ ចូលរួមវេទិកាថ្នាក់រៀនស្តីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ដោយមានសិស្សវិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យចំនួន២០នាក់ចូលរួម។ វិទ្យាល័យតេជោ ហ៊ុន សែន ឧត្ដរមានជ័យ មានទីតាំងស្ថិតនៅក្រុងសំរោង