2024

សិល្បៈ ស្រាវជ្រាវ

ការពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រៅសាលារៀន ជាវិធីសាស្ត្រសិក្សាបន្ថែមពីចំណេះដឹងដែលមានស្រាប់

ការសិក្សា អាចសំដៅលើការសិក្សានៅក្នុងសាលារៀនពីកម្រិតបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ទាំងការសិក្សាក្នុងវិស័យឯកជន និងរដ្ឋ។ ការសិក្សា គឺជាផ្នែកដ៏មានសារសំខាន់បំផុតសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍ចំណេះដឹង ជំនាញ សីលធម៌ និងសុជីវធម៌នៅក្នុងសង្គម។ ប៉ុន្តែ ដើម្បីទទួលបានជោគជ័យក្នុងជីវិតបន្ទាប់ពីការសិក្សា មនុស្សម្នាក់ៗមិនអាចកំណត់ការសិក្សារបស់ខ្លួន នៅត្រឹមតែការសិក្សានៅក្នុងសាលារៀនប៉ុណ្ណោះទេ។ អ្នកសិក្សាមានឱកាសច្រើនក្នុងការទទួលបានចំណេះដឹងជាច្រើនទៀត តាមរយៈការសិក្សានៅទីកន្លែងផ្សេងៗក្រៅពីសាលារៀន។

ស្រាវជ្រាវ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ចូលរួមតាំងពិព័រណ៍ផលិតផលសូត្រចាម ក្រោមប្រធានបទ«ការលើកស្ទួយសហគ្រិនស្រ្តី ទៅកាន់ទីផ្សារអន្តរជាតិ»

ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះរាជបណ្ណាល័យហ្លួងម៉ែ បានចូលរួមតាំងបង្ហាញផលិតផល«សូត្រចាម» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា។ ផលិតផល «សូត្រចាម» រួមមាន សំពត់ហូល ក្រមា

ស្រាវជ្រាវ

គរុសិស្សភូមិភាគខេត្តព្រៃវែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៧៩) និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍គរុសិស្សឆ្នាំទី១ ជំនាញអង់គ្លេស-កុំព្យូទ័រ, សីលធម៌ពលរដ្ឋ-ខ្មែរ, គណិតវិទ្យា-រូបវិទ្យា និងរូបវិទ្យា-គីមីវិទ្យា មកពីសាលាគរុកោសល្យភូមិភាគខេត្តព្រៃវែងចំនួន១៥នាក់។ គោលបំណងរបស់គរុសិស្សដែលមកទស្សនកិច្ចការិយា​ល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង គឺដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»

ស្រាវជ្រាវ

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក

ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរ្វ៉ាន់ដា។ ការលើកកម្ពស់ការយល់​ដឹងអំពីឫសគល់ និង​កម្លាំង​ជំរុញឲ្យ​កើតមាន​នូវ​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋ​កម្មអន្តរជាតិ​​ធ្ងន់ធ្ងរនានា (ដូចជា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិជាដើម​), ការក្រើន​រំឭក​ដល់​តួអង្គ​​ពាក់ព័ន្ធអំពី​ហានិភ័យនៃ​ឧក្រិដ្ឋកម្ម​ប្រភេទនេះនៅទីតាំងណាមួយ និងការ​គាំទ្រ​ក៏ដូចជា​ដាក់ចេញជា​សកម្មភាពសមស្រប តាមរយៈ​បែបផែន​​នៃ​អង្គការ​សហប្រជាជាតិ គឺជា​ឧបករណ៍​ដ៏ចាំបាច់​ប្រកបដោយ​ប្រសិទ្ធភាព​

ស្រាវជ្រាវ

កិច្ចពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាមួយនិស្សិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៣៥ នាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការជួបជុំនេះបានប្រព្រឹត្តទៅតាមការរៀបចំរបស់សាស្ត្រាចារ្យ ជា