2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្តីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់យុវជនមកពីឃុំត្រពាំងតាវ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដោយមានការចូលរួមពីយុវជនចំនួន២០នាក់មកពីឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត តាមរយៈការមិនគាំទ្រអំពើហិង្សាគ្រប់រូបភាព

ស្រាវជ្រាវ

ក្រុមកាងារមជ្ឈមណ្ឌលឯកសារកោះថ្មចាក់បញ្ចាំងខ្សែភាពយន្តឯកសារ មានចំណងជើងថា «កុំស្មានបងភ្លេច» ជូនអ្នកភូមិនៅសហគមន៍ភូមិក្តុលលើទស្សនា

តាមការស្នើសុំពីអាជ្ញាធរភូមិក្តុលលើ លោកតា លោកយាយ អ៊ំ ពូ មីង និងយុវជននៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៅវេលាម៉ោង២:១៥នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

ស្រាវជ្រាវ

ប្រវត្តិតំបន់ «ទន្លេចាម»

បើយើងធ្វើដំណើរពីផ្លូវជាតិលេខ៧ ប្រមាណ១៨គីឡូម៉ែត្រនឹងទៅដល់ទន្លេចាម។  ទន្លេចាមមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា និងវៀតណាម។ ផ្នែកខ្លះនៃទន្លេចាមជាទឹកដីកម្ពុជា និងផ្នែកខ្លះជាទឹកដីវៀតណាម ផ្អែកទៅលើខណ្ឌសីមា។ ទន្លេចាម ជាប់ឃុំចំនួនពីរ គឺឃុំទន្លូង និងឃុំជាំក្រវៀន ស្រុកមេមត់ ក្នុងនោះមានភូមិចំនួន៦ គឺភូមិកោះថ្ម ភូមិចង្គំក្រោម

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន២១នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ខ្មែរបាត់បង់តន្រ្តីរ៉ក់។ ជាកិច្ចចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានណែនាំខ្លួន និងបានរៀបរាប់អំពីគោលបំណងនៃការបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច»

ស្រាវជ្រាវ

ជនជាតិភាគតិចស្ទៀងនៅក្នុងភូមិក្តុលលើរៀបចំពិធីបុណ្យផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សា នៅផ្ទះសហគមន៍ភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាជនភូមិក្តុលលើទាំងមូលបានរួមមតិគ្នាធ្វើកម្មវិធីបុណ្យឆ្លងផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សា នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជារៀងរាល់ឆ្នាំប្រជាជននៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ស្រាវជ្រាវ

សិស្សវិទ្យាល័យចម្រើនវិជ្ជាសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសារ នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យចម្រើនវិជ្ជាថ្នាក់ទី១១ ដែលត្រៀមឡើងថ្នាក់ទី១២ ចំនួន១៣នាក់ ដែលមកទស្សនាពិព័រណ៍រូបថតទាក់ទងនឹងរបបខ្មែរក្រហម ឈ្វេងយល់ពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាប្រធិបតេយ្យ(១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ។ លោក ផេង ពង្សរ៉ាស៊ី