សិល្បៈ

សិល្បៈ ស្រាវជ្រាវ

ការពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រៅសាលារៀន ជាវិធីសាស្ត្រសិក្សាបន្ថែមពីចំណេះដឹងដែលមានស្រាប់

ការសិក្សា អាចសំដៅលើការសិក្សានៅក្នុងសាលារៀនពីកម្រិតបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ទាំងការសិក្សាក្នុងវិស័យឯកជន និងរដ្ឋ។ ការសិក្សា គឺជាផ្នែកដ៏មានសារសំខាន់បំផុតសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍ចំណេះដឹង ជំនាញ សីលធម៌ និងសុជីវធម៌នៅក្នុងសង្គម។ ប៉ុន្តែ ដើម្បីទទួលបានជោគជ័យក្នុងជីវិតបន្ទាប់ពីការសិក្សា មនុស្សម្នាក់ៗមិនអាចកំណត់ការសិក្សារបស់ខ្លួន នៅត្រឹមតែការសិក្សានៅក្នុងសាលារៀនប៉ុណ្ណោះទេ។ អ្នកសិក្សាមានឱកាសច្រើនក្នុងការទទួលបានចំណេះដឹងជាច្រើនទៀត តាមរយៈការសិក្សានៅទីកន្លែងផ្សេងៗក្រៅពីសាលារៀន។

សិល្បៈ

ស្លេះ ហានីហ្វះ៖ គ្រួសារខ្ញុំគឺជាអ្នកតម្បាញ

ខ្ញុំឈ្មោះ ស្លេះ ហានីហ្វះ ភេទស្រី អាយុ ៧៣ឆ្នាំ ខ្ញុំមានទីកន្លែងកំណើតនិងរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ ខ្ញុំរៀបការជាប្ដីឈ្មោះ ម៉ាត់ យូណេស មានមុខរបរគឺជា