2024

ស្រាវជ្រាវ

គរុសិស្សមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនាពិព័រណ៍ស្ដីពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជូនដល់ស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈជន។ ពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត រួមមាន កាមែល (ប្រអប់ដាក់អាហារ), ដែកកេះ, តុម្ពកំបោរ និងផ្ដិលទឹក

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលពិការភាព ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានផ្ដល់រទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៤នាក់ រស់នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការចំនួន៤នាក់មានវ័យចាស់ជរា និងមានជីវភាពខ្វះខាត។ លោក ឡុង

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅតាមដងទន្លេមេគង្គនៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង រំឭកអំពីព្រឹត្តិការណ៍ទឹកជំនន់ឆ្នាំ១៩៧៨

កម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាចំណុចដល់គួរឱ្យព្រួយបារម្ភចំពោះប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ។ ទោះបីជាស្ថានភាពទឹកជំនន់តាមទន្លេមេគង្គ មិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែប្រជាជនក៏គួរមានការប្រុងប្រយ័ត្នជាមុន ព្រោះកម្ពស់ទឹកបានហូរចូលទៅតាមដៃទន្លេ និងព្រែករួចទៅហើយ ដែលបណ្ដាលឱ្យមានការជន់លិចតាមតំបន់មួយចំនួនដែលស្ថិតនៅក្បែរទន្លេមេគង្គ។ ការលិចលង់នៅរដូវវស្សាឆ្នាំរោង បានរំឭកដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់រស់នៅតាមដងទន្លេមេគង្គនៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង អំពីព្រឹត្តិការណ៍ទឹកជំនន់ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ចាម

ស្រាវជ្រាវ

ផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បើកឱ្យសិស្សមកអានសៀវភៅ សិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្ត បន្ទាប់ពីសិក្សានៅក្នុងថ្នាក់រៀន

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៤៣នាក់ បានមកទស្សនាពិព័រណ៍រូបថត និងអានសៀវភៅទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហមនៅផ្ទះសហគមន៍ភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីបង្កើនចំណេះដឹង និងសិក្សាឈ្វេង​យល់បន្ថែមបន្ទាប់ពីសិក្សានៅក្នុងថ្នាក់រៀន។

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញ និង កាសជំនួយត្រចៀកជូនដល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំក្រពើពីរ និងឃុំប្រម៉ោយ

ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានផ្ដល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួសត្រចៀកចំនួន២គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ រស់នៅឃុំក្រពើពីរ និង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។  គួរបញ្ជាក់ថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចែករទេះរុញ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព

ចន្លោះពីថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចែករទេះរុញចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅស្រុកទ្រាំង និង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការចែករទេះរុញនេះក៏មានការចូលរួមពីអាជ្ញាធរមូល ដ្ឋានឃុំរនាម ក្នុងស្រុកទាំ្រង និងឃុំលាយបូរ