2024

ស្រាវជ្រាវ

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានអប់រំអំពីសិទ្ធិមនុស្សភូមា និងបុគ្គលិកអង្គការពណ៌ឥន្ទធនូ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានអប់រំអំពីសិទ្ធិមនុស្សភូមា និងបុគុ្គលិកអង្គការពណ៌ឥន្ទធនូ ចំនួន២៦នាក់ បានមកធ្វើទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងនៅទីស្នាក់ការកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីសិក្សាឈ្វេងយល់អំពីយុត្តិធម៌អន្តរកាលនៅប្រទេសកម្ពុជា, សន្តិភាព, ការផ្សះផ្សារបស់កម្ពុជា ជាពិសេសវិធីសាស្រ្តនៃការស្រាវជ្រាវ, ដំណើរការបញ្ចូលទិន្នន័យ, ការចងចាំ, យុត្តិធម៌,

ស្រាវជ្រាវ

ដំណើរឆ្លងទ្វីប ៖ សារសំខាន់នៃទំនួលខុសត្រូវកម្រិតបុគ្គលក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ

លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការរៀបរាប់ពីការអង្កេតរបស់លោកស្រី ក្នុងថ្ងៃដំបូងនៃសន្និសីទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រោមប្រធានបទ «ការស្តាប់ និងការដឹកនាំ» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរ៉្វាន់ដា។

ស្រាវជ្រាវ

ការកកើត និង ឥទ្ធិពល នៃជាតិនិយម

ជាតិនិយម ត្រូវ​បានផ្តល់និយមន័យថា ជាការបណ្តុះគំនិតនៃការលើកតម្កើងផលប្រយោជន៍ជាតិរបស់ខ្លួនជាធំ ដែលភាគច្រើនទាក់ទងនឹងផលប្រយោជន៍អធិបតេយ្យភាពជាតិនៃប្រទេស ឬមាតុភូមិរបស់ខ្លួន។ អ្នកជាតិនិយមគិតថា មធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យរឿងនេះកើតឡើង និងជៀសវាងការគ្រប់គ្រង ឬការគាបសង្កត់ពីជាតិផ្សេង គឺចាំបាច់​ត្រូវមានជាតិ ឬប្រទេសផ្ទាល់ខ្លួន។ តាមនិយមន័យផ្សេងមួយទៀតនៃជាតិនិយម គឺការកំណត់អត្តសញ្ញាណនៃជាតិសាសន៍របស់ខ្លួន និងគាំទ្រផលប្រយោជន៍របស់ខ្លួន ជាពិសេសចំពោះការមិនរាប់បញ្ចូល

ស្រាវជ្រាវ

ប្រទេសរវ៉ាន់ដា បានប្រារព្ធខួបទី៣០ឆ្នាំ ក្រោយពីមានអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិទុតស៊ី

ប្រទេសរវ៉ាន់ដា ប្រារព្ធខួបទី៣០ឆ្នាំ ក្រោយពីមានអំពើប្រល័យពូជសាសន៍ពីក្រុមហ៊ួទូ ប្រឆាំងនឹងជនជាតិទុតស៊ី។ ស្ថាប័ន Aegis Trust កំពុងរៀបចំសន្និសីទសកល ក្រោមប្រធានបទថា «ការស្តាប់ និងការដឹកនាំ ៖ សិល្បៈ និងវិទ្យសាស្ត្រនៃសន្តិភាព ភាពធន់

ស្រាវជ្រាវ

ណែម ខី ៖ រឿងដែលខ្ញុំចាំមិនភេ្លចគឺកូនរបស់ខ្ញុំឈឺធ្ងន់ ប៉ុន្តែប្រធានសហករណ៍មិនឲ្យខ្ញុំទៅមើលថែកូន

ខ្ញុំឈ្មោះ ណែម ខី ភេទស្រី មានអាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៧០។ នៅអំឡុងឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ខ្ញុំរស់នៅក្នុងតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំ ដាំកប្បាសនៅភូមិព្រៃស្នៀតដើម្បីយកទៅធ្វើក្រមា។

ស្រាវជ្រាវ

អន ពន ៖ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅឃុំឃាំង និងធ្វើការធ្ងន់នៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយចោទថាខ្ញុំក្បត់

ខ្ញុំឈ្មោះ អន ពន ភេទប្រុស កើតនៅក្នុងឆ្នាំ១៩៥២ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។  ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងចំណោមនោះគឺស្លាប់ម្នាក់។ កាលនៅ កុមារ ខ្ញុំចូលរៀនបានមួយរយៈ ហើយក្រោយមកក៏បានឈប់រៀនត្រឹមថ្នាក់ទី៨ពីសង្គមចាស់