ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិភាគតិចស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម
មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមជួសជុល និងរៀបចំសាលាបុណ្យសហគមន៍ជនជាតិស្ទៀង ចាប់ពីខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ សាលាបុណ្យសហគមន៍ជនជាតិស្ទៀងនេះនឹងបម្រើជាផលប្រយោជន៍សាធារណដល់សហគមន៍ជនជាតិស្ទៀងប្រមាណ១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ នៅក្នុងភូមិក្តុលលើ ដែលជាភូមិមួយមានជនជាតិស្ទៀងរស់នៅច្រើនជាងគេ ក្នុងចំណោមភូមិទាំង១៣ផ្សេងទៀតនៃឃុំទន្លូង។ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា