2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញ និង កាសជំនួយត្រចៀកជូនដល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំក្រពើពីរ និងឃុំប្រម៉ោយ

ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានផ្ដល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួសត្រចៀកចំនួន២គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ រស់នៅឃុំក្រពើពីរ និង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។  គួរបញ្ជាក់ថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចែករទេះរុញ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព

ចន្លោះពីថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចែករទេះរុញចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅស្រុកទ្រាំង និង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការចែករទេះរុញនេះក៏មានការចូលរួមពីអាជ្ញាធរមូល ដ្ឋានឃុំរនាម ក្នុងស្រុកទាំ្រង និងឃុំលាយបូរ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវរៀបចំវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនមួយ ដើម្បីពិភាក្សាពីចម្ងល់ផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សថ្នាក់ទី១២ ចំនួន៣០នាក់មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ គោលបំណងនៃការបង្កើតវេទិកាពិភាក្សានេះដើម្បីដោះស្រាយចម្ងល់ផ្សេងៗរបស់សិស្សានុសិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវប្រចាំខែរបស់ខ្លួនស្តីពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»។ វេទិកាស្រាវជ្រាវនេះធ្វើឡើងក្នុង គោលបំណងដើម្បីបង្កើនចំណេះដឹងរបស់យុវជន អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងយល់ដឹងអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកាស្រាវជ្រាវនេះ មានការចូលរួមពី គឹម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម ចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំទន្លូង និងស្តាប់ការរៀបរាប់ពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម

នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួយត្រចៀកចំនួន៦គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដែលជាជនមានពិការភាពចំនួន៩នាក់ ក្នុងនោះមានស្រ្តីចំនួន៦នាក់ កំពុងរស់នៅភូមិចង្គំកណ្តាល ភូមិចង្គំទី១ និងភូមិក្តុលក្រោម ក្នុងឃុំទន្លូង ស្រុកមេមត់

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចែករទេះរុញចំនួន៤គ្រឿងជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងបន្តស្តាប់ការរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចុះចែករទេះរុញចំនួន៤គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពមិនអាចដើររួច នៅស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ការផ្ដល់រទេះរុញទាំង៤គ្រឿងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការលំបាក និងការធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងនេះបង្ហាញនូវសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលខ្វាយខ្វល់អំពីសុខភាព និងស្ថានភាពលំបាកពេលធ្វើដំណើររបស់ខ្លួន