មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចែករទេះរុញជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពនៅស្រុកកំពង់សៀម និងស្រុកកោះសូទិន
ចន្លោះពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តចុះប្រគល់ជូនរទេះរុញចំនួន៤គ្រឿងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពមិនអាចដើររួច នៅស្រុកកំពង់សៀម និងស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ការផ្ដល់រទេះរុញទាំង៤គ្រឿងនេះដើម្បីជួយសម្រួលដល់ការផ្លាស់ទី និងធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ។ បន្ទាប់មក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៤នាក់បានបង្ហាញសេចក្ដីរីករាយចំពោះមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលខ្វាយខ្វល់អំពីសុខភាព និងស្ថានភាពលំបាកធ្វើដំណើររបស់ខ្លួន