August 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបន្តផ្ដល់រទេះរុញ និងកាសជំនួយត្រចៀកជូនអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនៅស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដឹកនាំដោយលោក ឡុង ដានី នាយកនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើដំណើរចុះទៅកាន់ឃុំប្រម៉ោយ និង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងផ្ដល់ជូនជារទេះរុញចំនួន៥គ្រឿង និងកាសជំនួយត្រចៀកចំនួនមួយ

ស្រាវជ្រាវ

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ទស្សនកិច្ចសិក្សាតំបន់ ប្រវត្តិសាស្ត្រយោធាតេជោ ចិនយំ

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានដឹកនាំយុវជនមកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ក្នុងស្រុកភ្នំក្រវាញ ចំនួន២០នាក់ ក្នុងនោះស្រីចំនួន១៧នាក់ ទៅទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ចិនយំ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្ទឹងថ្មី ត្រង់ចំណុចច្រកព្រាល

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន

នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)», និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ សម្រាប់សិស្សចំនួន២០នាក់ក្នុងនោះស្រីចំនួន១៧នាក់ មកពីវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តមណ្ឌលគិរីបន្តចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់មាន ជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព

យោងតាមវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការនៅឆ្នាំ២០១៩ ប្រទេសកម្ពុជាមានប្រជាជនចំនួន ១៥,៦ លាននាក់ ដែលក្នុងចំណោមនោះ មានជនពិការចំនួន ៤,៨៩% ដែលអត្រា ៣,៧១% មានពិការភាពខ្លះ និង ០,៨៧% មានពិការភាពខ្លាំង និង ០,៣១%

ស្រាវជ្រាវ

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានអប់រំអំពីសិទ្ធិមនុស្សភូមា និងបុគ្គលិកអង្គការពណ៌ឥន្ទធនូ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានអប់រំអំពីសិទ្ធិមនុស្សភូមា និងបុគុ្គលិកអង្គការពណ៌ឥន្ទធនូ ចំនួន២៦នាក់ បានមកធ្វើទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងនៅទីស្នាក់ការកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីសិក្សាឈ្វេងយល់អំពីយុត្តិធម៌អន្តរកាលនៅប្រទេសកម្ពុជា, សន្តិភាព, ការផ្សះផ្សារបស់កម្ពុជា ជាពិសេសវិធីសាស្រ្តនៃការស្រាវជ្រាវ, ដំណើរការបញ្ចូលទិន្នន័យ, ការចងចាំ, យុត្តិធម៌,

ស្រាវជ្រាវ

ដំណើរឆ្លងទ្វីប ៖ សារសំខាន់នៃទំនួលខុសត្រូវកម្រិតបុគ្គលក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ

លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការរៀបរាប់ពីការអង្កេតរបស់លោកស្រី ក្នុងថ្ងៃដំបូងនៃសន្និសីទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រោមប្រធានបទ «ការស្តាប់ និងការដឹកនាំ» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរ៉្វាន់ដា។