August 2024

ស្រាវជ្រាវ

គម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានទទួលស្វាគមន៍ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងគណៈប្រតិភូ នៃដំណើរទស្សនកិច្ចមហាជន និង យុវជនខេត្តស្ទឹងត្រែង

ព័ត៌មានទូទៅ សំបុត្រ

ខ្លឹមសារអត្ថានុរូបនៃនិមិត្តសញ្ញា ព្រះរាជបណ្ណាល័យហ្លួងម៉ែ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសមុច្ច័យនិម្មាបនកម្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត ដែលមិនត្រឹមតែជាបូជនីយដ្ឋានរំឭកមួយប៉ុណ្ណោះទេ។ ក្រោយបញ្ចប់ការសាងសង់ប្រជាជនកម្ពុជានឹងមានស្ថាប័នជាម៌តកមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក, មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍, និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិច ដោយមុខងារទាំងអស់នេះនឹងស្ថិតនៅក្នុងបរិវេណតែមួយ។ ក្រោយពេលចាប់ផ្តើមដំណើរការពេញលេញ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាអគារពហុមុខងារមួយ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ

សំបុត្រ

ខ្លឹមសារអត្ថានុរូបនៃ ព្រះរាជបណ្ណាល័យហ្លួងម៉ែ

ព្រះរាជ​បណ្ណាល័យ​ហ្លួងម៉ែ គឺជា​សំណង់​អគារ​និម្មាប​ន​កម្ម​ស៊ីវិល័យ​ សម័យទំនើប​ ឈរ​យ៉ាង​ស្កឹមស្កៃ លើ​ទឹកដី​អច្ឆរិយ ក្រោមម្លប់​សន្តិភាព នា​ សម័យ​សម្តេច​តេជោ អគ្គ​មគ្គុទ្ទេសក៍​ឯក  និង​ជា​ស្ថាបនិក​ ​នយោបាយ ​ឈ្នះ ឈ្នះ ​នៃ​កម្ពុជា ជា​បុព្វាធិការី

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពសៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» ដើម្បីជាការរំឭកពីអនុស្សាវរីយ៍ និងការផ្សះផ្សាផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» គឺជាការប្រមូលផ្តុំនូវសាច់រឿងពីសម័យខ្មែរក្រហម ចំនួន៥៩រឿងចេញពីស្នាដៃតែងនិពន្ធ និងសរសេររបស់អ្នកនិពន្ធខ្មែរ ដែលរៀបចំដោយលោក ផេង ពង្សរ៉ាស៊ី ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបោះពុម្ពសៀវភៅ  «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» លើកទី១ចំនួន៥០០ក្បាល ដើម្បីតម្កល់ទុកនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ,

ស្រាវជ្រាវ

សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងអ្នកស្រាវជ្រាវជាន់ខ្ពស់វៀតណាមសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) សហការជាមួយមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

សប្តាហ៍នេះ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១៨ តាមរយៈផ្លូវរថភ្លើងដោយផ្តោតលើប្រធានបទ «ផ្លូវដែកខ្មែរក្រហម ៖ ដំណើរទស្សនកិច្ចសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ ការជម្លៀសប្រជាជនដោយបង្ខំ ដំណាក់កាលទី២ និងទី៣ ក្នុងរបបខ្មែរក្រហម»។ ដំណើរទស្សនកិច្ចសិក្សានេះ គឺមានការចូលរួមពីយុវជន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដល់សិស្សវិទ្យាល័យស្គន់

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាស្រាវជ្រាវស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ប៉ោង ព្រីន និងសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ ចំនួន៤៥នាក់។ វេទិកាស្រាវជ្រាវនេះ