មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាអប់រំសហគមន៍ ស្តីពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យព្រែកដំបូក និងដឹកនាំសិស្សទស្សនកិច្ចទំនប់ក្នុងរបបខ្មែរក្រហម
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ មកពីវិទ្យាល័យព្រែកដំបូកសរុបចំនួន៥០នាក់ ចូលរួមវេទិកាអប់រំសហគមន៍ស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «សុខភាពទ្រុឌទ្រោមរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងបានចុះទស្សនកិច្ចផ្ទាល់ទៅកាន់ទំនប់ដែលត្រូវបានកសាងនៅក្នុងសម័យខ្មែរក្រហម រួមមាន ទំនប់តាកុដ ស្ថិតនៅឃុំមៀន