អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»
មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៥នាក់ (ស្រី៧នាក់) មកពីស្រុកកោះសូទិន និងស្រុកផ្សេងៗទៀតនៅខេត្តកំពង់ចាម ឲ្យមកចូលរួមសន្និសីទលើកទីមួយ ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២