2024

ស្រាវជ្រាវ

ឡុង ចាំ ៖ ខ្ញុំបានផ្អាកលេបថ្នាំលើសឈាម ដោយសារខ្ញុំកើតមានជំងឺថ្មីៗច្រើនមុខទៀត

ខ្ញុំឈ្មោះ ឡុង ចាំ ហៅ ហុង ភេទប្រុស អាយុ៧៩ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ សព្វថ្ងៃខ្ញុំធ្វើស្រែ

ស្រាវជ្រាវ

អន សំ ៖ ខ្ញុំបានធូរស្បើយពីជំងឺច្រើនមុខ ដោយសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ អន សំ ភេទស្រី អាយុ៧១ឆ្នាំ ជាជនជាតិខ្មែរ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែ។ ស្ថានភាពគ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ។

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំដំណើរទស្សនកិច្ចសិក្សាអំពីសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដោយផ្តោតសំខាន់លើការជម្លៀសប្រជាជនដោយបង្ខំលើកទី៣ ដល់សិស្សវិទ្យាល័យភ្នំក្រវាញ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ និង វិទ្យាល័យតាលោសែនជ័យ

វេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង យុវជន និង អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ចំនួន៣៨នាក់ ក្នុងចំណោមនោះមានស្រី២០នាក់ បានធ្វើដំណើរពីខេត្តពោធិ៍សាត់ទៅកាន់ទីក្រុងភ្នំពេញ។ យុវជនទាំង៣៨នាក់ មកពីវិទ្យាល័យ ហ៊ុន សែន

ស្រាវជ្រាវ

អ៊ូច ខេង៖ អាការជំងឺរបស់ខ្ញុំបានធូរស្រាលច្រើន បន្ទាប់ពីបានទទួលសេវាពិនិត្យសុខភាពរួច

ខ្ញុំឈ្មោះ អ៊ូច ខេង ភេទស្រី អាយុ៦៣ឆ្នាំ ជាជនជាតិខ្មែរ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិក្ដាញ់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្ននៅភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំនៅផ្ទះមើលថែចៅៗ។

ព័ត៌មានទូទៅ ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មចុះពិនិត្យ និងវាយតម្លៃវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» នៅវិទ្យាល័យ ហ៊ុន សែន ស្នួល

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចុះជួបសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្នួល ចំនួន៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន៣នាក់ ដែលធ្លាប់បានចូលរួមវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» នៅមជ្ឈមណ្ឌល​ឯកសារកោះថ្មកន្លងមក ដោយមានការសម្របសម្រួល

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ជ័យ ទទួលបានការពិនិត្យសុខភាពបឋម

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបចំនួន២០០នាក់ នៅមណ្ឌលសុខភាពព្រះរំកិល នៅឃុំព្រះរំកិល