2024

ស្រាវជ្រាវ

ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម

បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹក​នាំខ្មែរក្រហមបានអនុវត្តគោលនយោបាយជម្លៀសប្រជាជនដោយបង្ខំចេញពីផ្ទះសម្បែងក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានា ទៅកាន់ទីតាំងឆ្ងាយៗនៅជនបទ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវជម្លៀសពីកន្លែងមួយទៅកាន់កន្លែងមួយទៀត តាមមធ្យោបាយផ្សេងៗដូចជា រថភ្លើង រថយន្តឯកជន រថយន្តទាហាន ទូក កាណូត

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូន ភឿន ភាត់ ដែលមានពិការភាពពីកំណើត រស់នៅស្រុកអន្លង់វែង

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននាំយករទេះរុញដែលផ្តល់ជូនពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ជូន​ទៅដល់ ភឿន ភាត់ ដែលមាន​ពិការ​ភាព​ដៃជើងតាំង​ពី​កំណើត​។ ដោយ​ក្ដី​អាណិត​ស្រឡាញ់​ពី​ក្រុម​ការ​ងារ​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់​វែង និងបាន​មើល​ឃើញ​ពី​ទុក្ខ​លំបាកអំឡុងពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​របស់​ ភឿន

សំបុត្រ

សូមផ្ញើជូន ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់

ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចំពោះការលះបង់ ការបំពេញការងារ និងការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំសម្រាប់ប្រទេសរបស់ខ្លួន។ ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទី តាំងដែលជាប់ពាក់ព័ន្ធ នឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនជារឿងងាយស្រួលនោះទេ។ ចំណែកឯការរៀនសូត្រអំពីប្រវត្តិសាស្រ្ត ក៏មិនងាយស្រួលដែរ។ ប្រវត្តិសាស្ត្រគឺមិនមែនជា​មុខវិជ្ជាដែល​ងាយ​ស្រួលរៀន ដោយសារធម្មជាតិរបស់មនុស្សមានលក្ខណៈស្មុគ្រស្មាញ

ស្រាវជ្រាវ

ប្រវត្តិអតីតភូមិត្រពាំងវែង

អតីតភូមិត្រពាំងវែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រះនេត្រព្រះ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អតីតភូមិត្រពាំងវែងត្រូវបានបង្កើតឡើងដោយកម្មាភិបាលខ្មែរក្រហម។ ភូមិនេះមានទីតាំងនៅជាប់ជើងភ្នំអរិយកន្ត ក្នុងឃុំព្រះ នេត្រព្រះ ស្រុកព្រះនេត្រព្រះ តំបន់៥ ភូមិភាគពាយ័ព្យ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។ បើតាមប្រជាជនដែលធ្លាប់បានរស់នៅក្នុងភូមិត្រពាំងវែងក្នុងរបបខែ្មរក្រហមបានរៀបរាប់ថា

សំបុត្រ

ផ្លូវរថភ្លើងខ្មែរក្រហម

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំដំណើរទស្សនកិច្ចសិក្សាអំពី «ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធប្រជាធិបតេយ្យ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោត​សំខាន់​ទៅលើ «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)» ដល់និស្សិត​ស្ម័គ្រ​ចំនួនចំនួន៦៨នាក់ មកពីតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ ទិដ្ឋភាពទូទៅ និងគោលបំណង៖

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារម្ពុជាសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីរិតពីរបបខ្មែរក្រហមរស់នៅស្រុកបុរីអូរស្វាយសែនជ័យ

មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ។