វេទិកាសួរសុខទុក្ខ និងសំណេះសំណាលអំពីការថែទាំសុខភាពជាមួយជនពិការដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
ដូចដែលយើងបានដឹងហើយថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបានបិទបញ្ចប់នាចុងឆ្នាំ២០២២ ដោយជោគជ័យ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមចំណែកធ្វើកិច្ចការលើផ្នែកមួយនៃសំណងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយរួមបញ្ចូលទាំងអតីតខ្មែរក្រហម ដែលមានអាយុចាប់ពី ៥០ ឡើងទៅដោយគិតត្រឹមឆ្នាំ២០២២ និងចាប់ផ្តើមបើកដំណើរការជាផ្លូការនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងដំណើរការនៃគម្រោង ក្នុងឆ្នាំ២០២៣ នេះ គឺចែកចេញជាបួនផ្នែក