វេទិកាអប់រំអំពីការថែទាំសុខភាព និងពិនិត្យសុខភាពជូនជនពិការ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ចាម
ខែមេសា គឺជាខែដែលកើតមានអំពើប្រល័យពូជសាសន៍នៅលើពិភពលោក ហើយក៏ជាខែដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនដែរ។ ដោយឡែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពខ្មែរក្រហមទទួលបានជោគជ័យទាំងស្រុង ហើយក៏ថ្ងៃនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដើម្បីទៅធ្វើស្រែចម្ការនៅតាមតំបន់ដែលបានកំណត់ដោយមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អាកាសធាតុក៏ចាប់ផ្តើមក្តៅខ្លាំងនៅក្នុងខែមេសានេះ ដែលងាយនឹងបណ្តាលឲ្យកើតជំងឺផ្សេងៗជាពិសេស សុខភាពទារក កុមារតូច និងមនុស្សចាស់ជរា។ នៅថ្ងៃទី០៥