សិស្សានុសិស្សមកពីវិទ្យាល័យ ស្វាយរមៀត ចូលរួមវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា» ក្នុងគោលបំណងបង្កើនការចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងផ្តល់ចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រនេះ ក៏ដូចជាវិធីសាស្ត្រនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ដល់យុវជនជំនាន់ក្រោយដែលជាសិស្សានុសិស្សចំនួន២៩នាក់ ក្នុងនោះមានសិស្សប្រុស៨នាក់ មកពីវិទ្យាល័យ ស្វាយរមៀត