2023

ស្រាវជ្រាវ

ការស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តតាមរយៈការចងចាំ

ស្ពានតាម៉ុក ស្ពានតាម៉ុក ដែលទ្រុឌទ្រោមប្រើការលែងបានធ្វើពីស៊ីម៉ងត៍ ត្រូវប្រជាជនក្នុងតំបន់ស្គាល់គ្រប់គ្នាថាជាស្ពានតាម៉ុក ត្រូវបានសាងសង់ឡើងដំណាលគ្នាជាមួយនឹងផ្ទះ និងព្រែកជីក តាម៉ុក។ ស្ពាននេះ អាចមើលឃើញពីត្រើយម្ខាងបានយ៉ាងច្បាស់និងមានសភាពស្ងាត់ជ្រងំ។ ជារៀងរាល់ថ្ងៃប្រជាកសិករ​ធ្វើដំណើរតាមទូកឆ្លងកាត់ក្រោមស្ពាននេះដើម្បីធ្វើស្រែ។ ពុំមានផ្លូវថ្នល់ ឬផ្លូវដែលអាចធ្វើដំណើរដោយថ្មើរជើងឬជិះទៅកាន់ទីនោះឡើយ ក្រៅពីធ្វើដំណើរដោយទូកឬទូកកាណូត។ ផ្លូវដែលតភ្ជាប់ពីស្ពាននេះទាំងមុខនឹងក្រោយគឺជាទំនប់ដ៏ធំមួយ ដែលប្រើការលែងបាននាពេលបច្ចុប្បន្ន។

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនចុងសប្ដាហ៍ «ស្ដីអំពីការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម»

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ យុវជននៅឃុំទន្លូងបានចូលរួមវេទិកាចុងសប្ដាហ៍ស្ដីអំពី «ការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌលឯកសារកោះថ្ម។  យុវជនចំនួន២៦នាក់ភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀងមកពីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំយុវជនដើរទស្សនាពិព័រណ៍ បណ្តុំរូបថត

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ នៅវត្តខ្នារកកោះ

វេទិកាអប់រំសហគមន៍ស្តីពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាការរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានឃុំដូងខ្ពស់ និងគណៈកម្មការវត្តខ្នារកកោះ ត្រូវបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្តខ្នារកកោះ ភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត

ស្រាវជ្រាវ

ការចងចាំអំពីជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ក្នុងពិធីបុណ្យដាលាន

នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រដោយ​មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា ប្រារព្ធពិធីបុណ្យដាលាន បន្ទាប់ពីបានបញ្ចប់ការច្រូតកាត់ និង ប្រមូលផលស្រូវទុកក្នុង​ជង្រុក​​ស្រូវ​របស់ខ្លួន។ ពិធីបុណ្យដាលាន ដែលត្រូវបានធ្វើឡើងនៅកណ្ដាលវាល ស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុក​​កំពង់សៀម

សំបុត្រ

គណៈប្រតិភូថៃអញ្ជើញទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

ឯកឧត្តម បណ្ឌិត វិចាវ៉ាត់ អ៊ីសារ៉ាផាកឌី អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​នៃព្រះរាជាណាចក្រថៃ អម​ដំណើរ​ដោយ​ឯកឧត្តម ឆឺតគាត អាដ្ឋករ ឯកអគ្គរាជទូត​ព្រះរាជា​ណាចក្រថៃ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំគណៈប្រតិភូថៃ អញ្ជើញទស្សនកិច្ច​បណ្ណាល័យសម្តេចម៉ែ នាវេលាម៉ោង​៣រសៀល​ ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្រាវជ្រាវ

យុវជនស្រុកបាទី ខេត្តតាកែវ ផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅ ដល់អ្នកស្លាប់ពីរបបខ្មែរក្រហម

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានយុវជនក្មេងៗក្រោមអាយុ១៨ឆ្នាំដែលត្រូវជាចៅ ចៅទួតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ បានផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម នៅពីមុខមន្ទីរបូជនីយដ្ឋានវត្តសុរភី ហៅវត្តកកោះ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អង្គុយបត់ជើងនៅពីមុខលលាដ៏ក្បាលសាកសពរាប់ពាន់ដែលដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តសុរភី យុវជនម្នាក់ៗកាន់ធូបមួយសរសៃលើកដៃសំពះ ភ្នែកសម្លឹងទៅរកលលាដ៏ក្បាលទាំងនោះដោយស្ងៀមស្ងាត់ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន និង