2023

ស្រាវជ្រាវ

វេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងវេទិកានេះ មានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នាក់ រស់នៅក្នុងស្រុកជើងព្រៃ, ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។  លោកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ មកពីមន្ទីរពេទ្យខេវី, អ្នកស្ម័គ្រចិត្តកម្ពុជា

ស្រាវជ្រាវ

សិស្សានុសិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សដែលជាយុវជន-យុវនារីជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តខ្មែរក្រហម

ស្រាវជ្រាវ

ដំណើរទស្សនកិច្ចសិក្សាស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងដំណើរទស្សនកិច្ចសិក្សាស្ដីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកា «ជួបជុំ ពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាព» ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកា «ពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាព» ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១១៩នាក់ ស្ថិតនៅស្រុកព្រៃកប្បាស់ជាមួយ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ គឺជាគ្រូពេទ្យបង្គោល

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង យុវជននៅសង្កាត់កូនគ្រៀល និង សង្កាត់បុស្បូវ

ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង យុវជនជំនាន់ក្រោយចំនួន៥០០នាក់

សំបុត្រ

មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០