2023

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស» សម្រាប់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង ទំនាក់ទំនងការបរទេស ដោយមានសិស្សានុសិស្ស ចំនួន៤៥នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រែវែងរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា» សម្រាប់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំកម្មវិធីវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា» ដោយមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ចំនួន៤០នាក់ ក្នុងចំណោមនោះមានស្រី១៨នាក់។

ស្រាវជ្រាវ

វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម

នៅទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម ដោយមានការចូលរួមពីយុវជន-យុវនារីស្ម័គ្រចិត្តសរុបចំនួន១៣៣នាក់។ វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងប្រវត្តិ​សាស្រ្ត និងរបៀបសរសេរសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨។ វេទិកានេះក៏រួមបញ្ចូលការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍គគរ ដែលជាកន្លែងដែលអ្នកស្ម័គ្រចិត្តអាចជួប និងស្ដាប់អំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាការចាប់ផ្ដើម

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ ស្រុកកំពង់សៀម បន្តទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧០០នាក់មកពីភូមិទាំង​៤នៃឃុំគគរ ស្រុកកំពង់សៀម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នៅខេត្តកំពង់ចាម

ចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន១២០ ក្នុងនោះមានប្រុស៤៨នាក់ និងស្រី៧២នាក់ មកពីស្រុកចំនួន៣នៃខេត្តកំពង់ចាម គឺស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។ វេទិកាដែលផ្ដល់ការពិនិត្យសុខភាពបឋម និងពិគ្រោះយោបល់ផ្នែកសុខភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីវេជ្ជបណ្ឌិត ឡាវ

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំក្រញ៉ូងរៀបរាប់ពីរឿងរ៉ាវជីវិត ក្នុងរបបខ្មែរក្រហម បន្ទាប់ពីទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិខ្មែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង រៀបចំកម្មវិធីចែកសៀវភៅ​ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន​២០៤នាក់ ក្នុងនោះមានស្រីចំនួន១៤០នាក់