ស្រាវជ្រាវ

ស្រាវជ្រាវ

សិស្សវិទ្យាល័យព្រែកដំបូក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមរបស់សិស្សានុសិស្សថ្នាក់ទី១១ចំនួន៥៥នាក់ មកពីវិទ្យាល័យព្រែកដំបូក ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែម រួមមាន ៖

ស្រាវជ្រាវ

ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ ជា ស៊ីម កណ្តោលជ្រុំ

នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរមកដល់វិទ្យាល័យជាស៊ីមកណ្ដោលជ្រុំ ស្ថិតនៅក្នុងភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ដើម្បីចែកសៀវភៅ  «សាក្សីប្រវត្តិសាស្រ្ត» ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម

ស្រាវជ្រាវ

រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិទី១០

នៅចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលដឹកនាំដោយលោក សាំង ចាន់ធូ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្រកម្ពុជាប្រចាំខេត្តកំពង់ចាម បានចុះធ្វើការសម្ភាសន៍អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងភូមិទី៨ និងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ស្រាវជ្រាវ

សិស្សានុសិស្សចំនួន២៤០នាក់នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា  ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន២៤០ក្បាលដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១២នៃវិទ្យាល័យ ហ៊ុន សែន

ស្រាវជ្រាវ

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈអំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានជំរុញលើកទឹកចិត្តសិស្សឲ្យមានការពិភាក្សាដេញដោលស៊ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ការពិភាក្សានេះ បានកើតឡើងនៅក្នុងវេទិកា អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» របស់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន