សិស្សវិទ្យាល័យក្រាំងស្លា ចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា
នៅសល់រយៈពេលត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់នឹងត្រូវចូលរួមប្រឡងថ្នាក់ជាតិបញ្ចប់ការសិក្សាទុតិយភូមិ។ ដូច្នេះដើម្បីបានឈ្វេងយល់ឲ្យកាន់តែច្បាស់ថែមទៀតអំពីប្រវត្តិសាស្ត្រខ្មែរក្រហម សិស្សានុសិស្សវិទ្យាល័យ ក្រាំងស្លា បានស្នើសុំឲ្យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ បើកវគ្គបំប៉នដល់ពួកគាត់អំពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤០នាក់មកពីវិទ្យាល័យក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ