អង្គការសហប្រជាជាតិ គឺជាវេទិកាសម្រាប់ការធានាសន្តិសុខពិភពលោក។ វាអាចជាវេទិកាដ៏សំខាន់មួយនៅពេលខ្លះ សម្រាប់ការធានាសន្តិសុខក្នុងតំបន់ ឬសូម្បីតែនៅក្នុងមូលដ្ឋានផ្ទាល់ ប៉ុន្តែគឺនៅពេលដែល កាលៈទេសៈនោះសមស្របតែប៉ុណ្ណោះ។ ប្រទេសទាំងពីរ (កម្ពុជានិងថៃ) ស្ថិតនៅឆ្ងាយពីគ្នាក្នុងការដោះស្រាយជម្លោះ ប៉ុន្តែមិនមែនដោយសារភាគីទាំងពីរមិនមានចំណាប់អារម្មណ៍លើសន្តិភាពនោះទេ ប៉ុន្តែគឺដោយសារភាគីទាំងពីរនៅឆ្ងាយពីគ្នាក្នុងទស្សនៈប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រវត្តិសាស្ត្រគឺជាការចាប់ផ្តើម និងបញ្ចប់នៃជម្លោះជាច្រើន ព្រោះថានៅពេលដែលភាគីទាំងពីរអាចព្រមព្រៀងគ្នាលើអតីតកាលបាន ការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្ន និងអនាគត នឹងក្លាយទៅជាការចរចា។
ជម្លោះឥឡូវនេះបង្ហាញពីឫសគល់នៃប្រវត្តិសាស្រ្ត ត្រឡប់ទៅអតីតកាលជាច្រើនទសវត្សរ៍ និងសតវត្សរ៍កន្លងមកហើយ និងយើងមិនគួរព្រងើយកន្តើយចំពោះសាវតារប្រវត្តិសាស្ត្រ និងស្ថានភាពនៃជម្លោះដែលតំណាងទាំងពីររបស់ប្រទេសកម្ពុជា និងថៃ នៅឯអង្គការសហប្រជាជាតិបានយោងបរិបទទាំងនេះនៅក្នុងសុន្ទរកថារបស់គេរៀងៗខ្លួន។ ខណៈពេលដែលថៃបង្ហាញពីសមត្ថភាពក្នុងការទាញហេតុផលច្បាស់លាស់ ដែលឈ្នះលើហ្វូងមនុស្ស, កម្ពុជាមានការពិតនៅក្នុងដៃរបស់ខ្លួន (គឺការឈ្លានពានរបស់ថៃ) ដរាបណាកម្ពុជាពិតជាទទួលយកការខិតខំប្រឹងប្រែងដោយចេតនា និងការរួមគ្នា និងការទទួលស្គាល់ជាអន្តរជាតិ ដើម្បីបញ្ជាក់ការពិតទាំងនោះនៅលើទីតាំងជាក់ស្ដែង។ វីដេអូទូរសព្ទដៃគឺជាភស្តុតាងមួយ ប៉ុន្តែគ្មាននរណាម្នាក់នឹងពឹងផ្អែកទៅលើវីដេអូទូរសព្ទដៃជាភស្តុតាងនៃអ្វីដែលបានកើតឡើងនោះទេ លុះត្រាតែមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភស្តុតាងផ្សេងទៀតដើម្បីគាំទ្រវា។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា