ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្នុងស្រុក ស្របពេលដែលការចរចាការទូតកំពុងប្រព្រឹត្តឡើង គឺជាទង្វើមិនថ្លៃថ្នូរ ហើយអាចត្រឹមតែបង្កការបន្តុចបង្អាក់ដល់កិច្ចការទូតតែប៉ុណ្ណោះ
ការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយមន្ត្រីជាន់ខ្ពស់ថៃ ប្រឆាំងនឹងមន្ត្រីកម្ពុជានៅក្នុងតុលាការក្នុងស្រុករបស់ថៃ ស្របពេលដែលប្រទេសថៃ និងប្រទេសកម្ពុជាកំពុងបន្តចរចាលើជម្លោះព្រំដែន គឺមិនត្រឹមតែមិនស្របតាមស្មារតីនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាទង្វើដ៏គួរឱ្យអាម៉ាស់មួយ ដោយបង្ហាញថារដ្ឋាភិបាលថៃហាក់ដូចជាមិនមានគោលនយោបាយការបរទេសរួបរួមតែមួយ។ ទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងរដ្ឋ គឺអាស្រ័យលើការឯកភាពរួមគ្នារវាងបញ្ជាការយោធា និងគោលនយោបាយការបរទេស។ ប្រសិនបើមានការចេញបញ្ជា និង/ឬ គោលនយោបាយដែលមិនឯកភាពគ្នា ដោយផ្នែកម្ខាងនៃរដ្ឋាភិបាលថៃកំពុងស្វះស្វែងរកដំណោះស្រាយតាមវិធានការទូត ហើយផ្នែកម្ខាងទៀតនៃរដ្ឋាភិបាលថៃបែរជាដោះស្រាយដោយប្រើប្រាស់តុលាការក្នុងស្រុកឬអន្តរជាតិនោះ