សោម ប៊ុនថន

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្តីពី «ផលប៉ះពាល់ និងតម្រូវការចាំបាច់សម្រាប់ប្រជាជនជម្លៀស ភៀសខ្លួន និងភៀសសឹក» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅវេលាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ ចំនួន១៤នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានចូលរួមវេទិកាថ្នាក់រៀនរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ ប្រធានបទដែលត្រូវបានលើកយកមកពិភាក្សា និងបង្ហាញ គឺ «ផលប៉ះពាល់ និងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាក្នុងការចាកចេញពីផ្ទះសម្បែង

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង បាន​ចាប់​ផ្ដើមសារថ្មីជាមួយនឹងសិស្សានុសិស្សឈ្មោះ  ថន យឿន ភេទស្រី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍បានរៀបរាប់ពីរឿងរ៉ាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដែលខ្លួនបានដឹងតាមរយៈឪពុកម្ដាយយាយតាថា ៖ « លោកយាយលោកតាខ្ញុំ តែងតែនិយាយរៀបរាប់ប្រាប់ពីការលំបាកនៅក្នុងជំនាន់ខ្មែរក្រហមទាក់ទងនឹងការរស់នៅបែកបាក់គ្រួសារ ការអត់អាហារហូបចុក

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកអានសៀវភៅប្រវត្តិសាស្រ្តកម្ពជាប្រជាធិបតេយ្យ និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»

នៅវេលាព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយចំនួន១០នាក់ បានមកទស្សនកិច្ចសិក្សា និងអានសៀវភៅប្រវត្តិសាស្រ្តទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដើម្បីជាជំនួយដល់ការសិក្សារៀនសូត្រនៅក្នុងសា​លា​រៀន។ ក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងក៏បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណង ជើងថា «កុំស្មានបងភ្លេច»

សំបុត្រ

ការពិត

ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។ ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា​ រវាងកងទ័ពទាំងពីរភាគីដែលកំពុង​ប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកើតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជា​ច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ

ស្វែងរកក្រុមគ្រួសារ

សេចក្តីប្រកាសរកយាយតា និង មីង ដែលបាត់ខ្លួន

ខ្ញុំឈ្មោះ អ៊ាត អាម៉ាន់ឌីន សូមប្រកាសរក ១) ជីតាឈ្មោះ អ៊ាត ប៊ុនថេង កើតអំឡុង ឆ្នាំ១៩១៨ ឬ១៩១៩ នៅទីក្រុងក្នុងភ្នំពេញ ២) យាយឈ្មោះ តាន់

សំបុត្រ

ច្បាប់អន្តរជាតិ

មិនមានអ្វីខុសឆ្គងឡើយដែលភាគីថៃចូលរួមក្នុងកិច្ចពិភាក្សាដេញដោលអំពីច្បាប់អន្តរជាតិ ពីព្រោះច្បាប់អន្តរជាតិចែកចេញជាច្រើនផ្នែក​ ហើយក្នុងចំណោមផ្នែកនានានៃ​ច្បាប់អន្តរជាតិទាំងនោះ ថៃគឺជាភាគីពាក់ព័ន្ធ ជាអ្នកជំនាញ និងថែមទាំងជាអ្នកដឹកនាំដ៏សំខាន់​។ ប៉ុន្តែការចូលរួមរបស់ប្រទេសថៃក្នុងកិច្ចសន្ទនាអំពីច្បាប់អន្តរជាតិបានជំរុញឱ្យមានការរិះគន់ នៅពេលដែលប្រទេស​ថៃផ្ទាល់បញ្ចេញទស្សនៈយល់ឃើញចំពោះបញ្ហានានាដោយសម្ញែងថាខ្លួនត្រូវជានិច្ច ឬបង្ហាញយ៉ាងច្បាស់អំពីភាពមិនស្មោះត្រង់របស់ខ្លួន។ ប្រទេសមួយអាចនឹងកំពុងរំលោភច្បាប់អន្តរជាតិលើផ្នែកណាមួយ ប៉ុន្តែស្របពេលនឹងគ្នានោះមិនបានរំលោភលើផ្នែកដទៃទៀតនៃ​ច្បាប់អន្តរជាតិទេ។ ច្បាប់អន្តរជាតិគឺមិនមានភាពស៊ីសង្វាក់គ្នាទេ ពីព្រោះក្នុង​ទម្រង់ផ្សេងៗគ្នា​ ច្បាប់អន្តរជាតិមិនត្រឹមតែឆ្លុះបញ្ចាំងអំពីស្ថានភាពពិភពលោកសព្វថ្ងៃប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រមើមើលអំពីស្ថានភាពអនាគតរបស់ពិភពលោកថែមទៀតផង។