សោម ប៊ុនថន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនស្ដីពី ផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) នៅក្នុងរបបខ្មែរក្រហម ដល់សិស្សវិទ្យាល័យ ជា ស៊ីម តាកែវ

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀន ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សថ្នាក់ទី១១ និងទី៩ សរុបចំនួន៨នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ជា ស៊ីម តាកែវ។

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែជរា ការចងចាំចាប់ផ្តើមរសាត់បាត់ទៅ

ការចងចាំកំពុងតែរសាត់បាត់ទៅបន្តិចម្តងៗ ទៅតាមវ័យកាន់តែជរារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូច្នេះ ការចងក្រង ការកត់ត្រា និងការផ្សព្វផ្សាយរឿងរ៉ាវរបស់អ្នកទាំងនេះទៅដល់ក្មេងជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាប្រវត្តិសាស្ត្រខ្មែរក្រហម។ យាយ ប៉ក់ ភួង អាយុ១០៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សំបុត្រ

ប្រតិបត្តិការសន្តិសុខ ទល់នឹង សំឡេងរិះគន់ជាសាធារណៈ៖ការពិតនៅពីក្រោយចេតនារបស់ថៃមកលើ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា

ផ្អែកលើទស្សនយោធា គឺវាបង្ហាញកាន់តែច្បាស់ថា ប្រទេសថៃទំនងជាជ្រើសរើសតំបន់មួយចំនួនតែប៉ុណ្ណោះដើម្បីអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចូលអង្កេត ក្នុងគោលបំណងរក្សាការសម្ងាត់ អំពីទីតាំងជាក់លាក់នៃអាវុធយុទ្ធភណ្ឌ និងការរៀបចំប្រតិបត្តិការសន្តិសុខការពាររបស់ខ្លួន។ ប្រទេសថៃទំនងជាចាត់ទុកការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាកត្តាដែលអាចបង្កហានិភ័យគំរាមកំហែងដល់ប្រតិបត្តិការសន្តិសុខទាហានរបស់ខ្លួន។ ហេតុដូច្នេះហើយទើបភាគីថៃ ដែលយើងស្ទើរតែប្រាកដថាកំពុងរៀបចំ និងកំណត់វិសាលភាពនៃដំណើរទស្សនកិច្ចទាំងនោះយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីកាត់បន្ថយហានិភ័យចំពោះប្រតិបត្តិការសន្តិសុខនេះ។ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ទំនងជាត្រូវបានប្រើប្រាស់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ភាគីថៃក្នុងការបង្កើត និងផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីភាពពាក់ព័ន្ធរបស់កម្ពុជាចំពោះសកម្មភាពឧក្រិដ្ឋកម្ម។

ស្រាវជ្រាវ

វីរកងទ័ព ទន់ សារិន៖ ការសន្យានាំប្រពន្ធកូនដើរកម្សាន្ត លែងមានឱកាសជារៀងរហូត

វីរកងទ័ព ទន់ សារិន បានពលីនៅសមរភូមិភូមិព្រៃចាន់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានបន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេកចំពោះក្រុមគ្រួសារ ហើយការសន្យាថានាំប្រពន្ធកូនដើរកម្សាន្តជាលើកដំបូងនឹងលែងមានឱកាសជារៀងរហូត។ អ្នកស្រី ម៉ុន សុភ័ក្រ អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង

ស្រាវជ្រាវ

គណៈប្រតិភូអគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) មកទស្សនកិច្ចអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) មានកិត្តិយសទទួលស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចពីគណៈប្រតិភូ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយ ឯកឧត្តម លាវ ពិសិដ្ឋ

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចែកសៀវភៅ និងឯកសារប្រវត្តិសាស្ត្រខ្មែរក្រហម ដល់វិទ្យាល័យធាយ និងត្រពាំងជ្រែ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដឹកនាំដោយលោក ផេង ពង្សរ៉ាស៊ី បានយកសៀវភៅដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន៣០០ក្បាល ទៅចែកជូនដល់គ្រឹះស្ថានមធ្យមសិក្សាចំនួនពីរក្នុងខេត្តព្រៃវែង គឺ៖ វិទ្យាល័យ ធាយ ស្ថិតក្នុងស្រុកបាភ្នំ និង