វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម
នៅទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម ដោយមានការចូលរួមពីយុវជន-យុវនារីស្ម័គ្រចិត្តសរុបចំនួន១៣៣នាក់។ វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងប្រវត្តិសាស្រ្ត និងរបៀបសរសេរសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨។ វេទិកានេះក៏រួមបញ្ចូលការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍គគរ ដែលជាកន្លែងដែលអ្នកស្ម័គ្រចិត្តអាចជួប និងស្ដាប់អំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាការចាប់ផ្ដើម