សោម ប៊ុនថន

ស្រាវជ្រាវ

គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងសិក្សាស្វែងយលអំពីការចងក្រងឯកសារអំពើប្រល័យពូជសាសន៍ខ្មែរក្រហម

គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់មកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបណ្តាញទប់ស្កាត់អំពើហិង្សានេប៉ាល់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈ​មណ្ឌលឯកសារកម្ពុជា នៅវេលាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីរឿងរ៉ាវប្រវត្តិសាស្រ្ត​នៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិ​ធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងរបប​ខ្មែរក្រហម

ស្រាវជ្រាវ

វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»

នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បុគ្គលិកមជ្ឈមណ្ឌឯកសារខេត្តកំពង់ចាម ចំនួនពីររូបគឺ លោក លី ដេវីត និងលោក សាំង ចាន់ធូ បានចូលរួមវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព

សំបុត្រ

គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ

បញ្ហាតែងតែងកើតមានឡើង នៅពេលដែលប្រទេសមួយមានការបែងចែកជាពីរបក្សផ្សេងគ្នានៅក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន ហើយប្រទេសថៃកំពុងតែប្រឈមទៅនឹងបញ្ហានេះ។ ខណៈដែល រដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះ មានទស្សនៈយល់ឃើញ ឥរិយាបថ និងសំឡេងពីរខុសពីគ្នាដាច់ស្រឡះ។ ការបែកខ្ញែកនេះ បានចោទជាបញ្ហាប្រឈមជាក់លាក់ ដែលមិនមែនចំពោះតែប្រទេសជិតខាងខ្លួន ក្នុងការបកស្រាយអំពីចេតនាពិតប្រាកដរបស់ថៃតែប៉ុណ្ណោះទេ

ព័ត៌មានទូទៅ

សិស្សវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ចូលរួមកិច្ចពិភាក្សា និងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងជម្លោះតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំកិច្ចពិភាក្សា និងស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៤នាក់ មកពីវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។ ជាកិច្ចស្វាគមន៍លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានណែនាំសិស្សានុសិស្សឱ្យទស្សនាផ្ទាំងពិព័រណ៍ចំនួន១០ផ្ទាំង

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីពី «បទឧក្រិដ្ឋកម្មសង្គ្រាម» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង  នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ផ្តោតលើ «បទឧក្រិដ្ឋកម្មសង្គ្រាម» ដោយមានសិស្សចំនួន៦នាក់ ក្នុងនោះមានសិស្សស្រីចំនួន៤នាក់ និងសិស្សប្រុសចំនួន២នាក់ ដឹកនាំដោយនាយកអនុវិទ្យាល័យលំទង មកចូលរួម។ បទឧក្រិដ្ឋកម្មសង្គ្រាម

ស្រាវជ្រាវ

ជំរំជនភៀសខ្លួនខ្មែរនៅតាមបណ្តោយព្រំដែនថៃ

ខ្ញុំឈ្មោះ សូ ហ្វារីណា។ ខ្ញុំកើតក្រោយរបបខ្មែរក្រហមដួលរលំ ហើយខ្ញុំគឺជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ខ្ញុំសរសេរសំណេរនេះដើម្បីឆ្លើយតបនឹងសំណេររបស់លោកឧត្តមសេនីយ៍ឯក ដែលបានចុះផ្សាយក្នុងកាសែត The Nation Thailand ដែលមានចំណងជើងថា «ពីអ្នករស់រានមានជីវិត…ទៅជាអ្នកភ្ជង់កាំភ្លើង នៅពេលដែលប្រជាជនកម្ពុជាបានបំភ្លេចអ្វីៗ ដែលប្រទេសថៃបានផ្តល់ឱ្យ»