សោម ប៊ុនថន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំដំណើរទស្សនកិច្ចសិក្សាតាមផ្លូវរថភ្លើង ស្តីពី «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងដំណាក់កាលទី៣» សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៤៤នាក់ មកពីខេត្តត្បូងឃ្មុំ

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា មកពីខេត្តត្បូងឃ្មុំចំនួន៤០នាក់ ធ្វើដំណើរចេញពីស្ថានីយរថភ្លើងក្រុងភ្នំពេញ​ទៅកាន់ស្ថានីយរថភ្លើងខេត្តកំពត។ គោលបំណងនៃរៀបចំដំណើរទស្សនកិច្ចសិក្សាតាមទូរថភ្លើងនេះ គឺមជ្ឈមណ្ឌលឯកសារកោះថ្មចង់ឲ្យយុវជនបានឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩) ជាពិសេសអំឡុងពេលដែលកងទ័ពខ្មែរក្រហមជម្លៀសប្រជាជនពីភូមិភាគបូព៌ានៅដំណាក់កាលទី៣​ចាប់ពីចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភាគបូព៌ាទាំងអស់ត្រូវខ្មែរក្រហមជម្លៀសទៅភូមិភាគពាយ័ព្យ តាមវិធីសាស្ត្រផ្សេងៗគ្នា មានដូចជាការលួងលោម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀន ស្តីពី «ការជម្លៀសដោយបង្ខំ» ក្នុងរបបខ្មែរក្រហម សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកា ថ្នាក់រៀន ស្ដីពីការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី៣ (ការជម្លៀសប្រជាជននៅភូមិភាគបូព៌ាទៅភាគភូមិពាយ័ព្យរួមមានខេត្តពោធិ៍សាត់ និង បាត់ដំបង​ចាប់ពីចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំចំនួន៤៤នាក់ ក្នុងនោះមានស្រី១៩នាក់ នៅអាគារCJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ស្រាវជ្រាវ

សាលយុត្តិតេជោ

សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្រ្តដែលធ្លាប់ជាសាលសវនាការមួយ ក្នុងចំណោមសាលសវនាការមួយចំនួនតូចនៅលើពិភពលោកបម្រើកិច្ចការយុត្តិធម៌និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះទៀតសោតសាលយុត្តិតេជោ ត្រូវបានចាត់ទុកថាជាសាលសវនាការមួយ​នៅក្នុងចំណោមសាលសវនាការមួយចំនួនតូច ដែលគាំទ្រដល់ការកាត់ទោសប្រកបដោយជោគជ័យលើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ សាលយុត្តិតេជោ នៅដើមដំបូងឡើយត្រូវបានកសាង និងប្រើប្រាស់ជាសាលសន្និសីទសម្រាប់កងយោធពលខេមរភូមិន្ទ។ នៅក្នុងឆ្នាំ២០០៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជានិងសម្រេចប្រគល់ទីតាំងនេះឲ្យទៅអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ជាសាលសវនាការដែលគ្រប់គ្រងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា

សំបុត្រ

សេចក្តីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជូនចំពោះប្អូនៗដែលជាអ្នកស្រាវជ្រាវវ័យក្មេង

តាងនាមឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានសហការជាមួយខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន    ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសាលាច្បាប់ប៊ីសលី នៃសកលវិទ្យាល័យថេមផល សហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះការចូលរួមរបស់ប្អូនៗដែលជាអ្នកស្រាវជ្រាវវ័យក្មេង នៅក្នុងសន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ ២២ ខែឧសភា

ព័ត៌មានទូទៅ សំបុត្រ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាសំណង់ប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសំណង់អគារនិម្មាបនកម្មស៊ីវិល័យ សម័យទំនើប ឈរយ៉ាងស្កឹមស្កៃលើទឹកដីអច្ឆរិយ ក្រោមម្លប់សន្តិភាព នាសម័យតេជោ អគ្គមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ នៃកម្ពុជា ជាបុព្វាធីការី ដែលយកជីវិតជាដើមទុន ដើម្បីភាពសុខសានត្រាន និងវឌ្ឍនភាពនៃទឹកដីជាតិមាតុភូមិ

ស្រាវជ្រាវ

គ្រូបង្គោលថ្នាក់ជាតិមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញគ្រូបង្គោលថ្នាក់ជាតិ ផ្នែកប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។