«អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលសិស្សមកពីអនុវិទ្យាល័យអូរស្វាយមកទស្សនកិច្ចសិក្សា
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានរៀបចំទទួលសិស្សានុសិស្សមកពីអនុវិទ្យាល័យអូរស្វាយចំនួន១០នាក់ ដែលកំពុងរៀនថ្នាក់ទី៧។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយលោកគ្រូនាយក សឺន សុផា និងអ្នកគ្រូ សុគុណ ថាវី។