2025

សំបុត្រ

វប្បធម៌ត្លុកកំប្លែង និងគោលនយោបាយមុខពីររបស់ថៃ

ការប្រើសំឡេងរំខានដោយយោធាថៃ គឺជាការបំភិតបំភ័យផ្លូវចិត្ត និងយាយីលើជនស៊ីវិលកម្ពុជា កំពុងរស់នៅតាមព្រំដែន ដែលនេះគឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់ និងដំណើរការសន្តិភាព។ លក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំ គឺការប្រកាន់ខ្ជាប់នូវវិន័យ តម្លៃជាយោធា និងការគោរពនីតិរដ្ឋ។ រចនាសម្ព័ន្ធយោធាណា ដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនបានអនុវត្តទៅតាមស្ដង់ដាយោធាលំដាប់ពិភពលោកនោះទេ។

សំបុត្រ

នាយករដ្ឋមន្ត្រីថៃថ្មី អនុទិន ឆានវីរកូល

នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលបានផ្ដល់នូវទិដ្ឋភាព និងការរំខានរហូតមកដល់នេះ ស្តីពីទស្សនរបស់រដ្ឋាភិបាលថៃ ចំពោះដំណើរការស្វែងរកសន្តិភាពបច្ចុប្បន្ន រវាងថៃ-កម្ពុជា និងតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសម្រេចបានសន្តិភាពនៅក្នុងតំបន់។ មុនដំបូង នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល

ស្រាវជ្រាវ

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ «អាស់សាលាមូអាណៃគុមកម្ពុជា» គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្ត

ពីថ្ងៃទី៩ ដល់១១ ខែតុលា ឆ្នាំ២០២៥ ផលិតផលនៃគម្រោង«សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ចូលរួមចំណែកដាក់តាំងបង្ហាញស្នាដៃសិល្បៈតម្បាញក្រណាត់សូត្រ ដែលបង្កើតឡើងជា ក្បូរក្បាច់ រចនាបថ ជាគោមដ៏ស្រស់ស្អាត និងការជ្រលក់ពណ៌ ដោយស្រ្តីជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សំបុត្រ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា៖ អាស៊ាន) មានតម្រូវការធ្វើឱ្យទំនាក់ទំនងកាន់តែទូទូលាយ និងប្រសើរជាងមុន ជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៅក្នុងតំបន់តែប៉ុណ្ណោះទេ រួមទាំងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែងទៀតផង។ បច្ចុប្បន្ននេះ គ្មានកាលៈទេសៈណាមួយដែលប្រសើរជាងកាលៈទេសៈនេះទេ ចំពោះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីអញ្ជើញលោក

ស្រាវជ្រាវ

ម្តាយបង្កើតបានស្លាប់ ពេលឮដំណឹងថាកូនប្រុសជាកងទ័ព ពលីបន្ទាប់ពីហេតុការណ៍ប្រយុទ្ធគ្នាជាមួយទាហានថៃ កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៥

«ខ្ញុំចាំបានថា ពេលនៅពីក្មេង បងខ្ញុំចូលចិត្តនាំប្អូនលេងបាញ់គ្នា លេងល្បែងបែបស៊ើបអង្កេត ចងតង់ធ្វើខ្ទមជាដើម ហើយពេលខ្លះទៀតគាត់និយាយរឿងនិទាន អានរឿងនិទានឱ្យខ្ញុំស្ដាប់ និងបញ្ជូលសំឡេងតាមតួរអង្គក្នុងរឿង។ បង សាម៉េត ជិតស្និទ្ធជាមួយប្អូនស្រីពៅជាងខ្ញុំ ព្រោះប្អូនពៅនៅតូច និងចូលចិត្តលេងញ៉េះញ៉ោះប្អូន» ។ នេះជាសម្តីរបស់

ស្រាវជ្រាវ

ប្រជាជនភូមិក្តុលលើ ប្រារព្ធពិធីឆ្លងផ្តាច់បង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សាតាមប្រពៃណី នៅផ្ទះសហគមន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង

ថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ប្រជាជនភូមិក្តុលលើ បានប្រារព្ធពិធីឆ្លងផ្តាច់ចង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សាតាមប្រពៃណី នៅផ្ទះសហគមន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម។