មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដឹកនាំយុវជនទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្រ្តយោធា តេជោភ្នំមាន់ (A4) វាលវែង
នៅវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានដឹកនាំយុវជនមកពីស្រុកភ្នំក្រវាញចំនួន ២៣នាក់ ក្នុងចំណោមនោះមានស្រី១៥នាក់ ទៅទស្សនាទីតាំងប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ចំណុចព្រំដែនកម្ពុជា-ថៃ។ ដំណើរទស្សនកិច្ចសិក្សានេះក៏ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត