2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោក ព្រាប សារ៉េត អនុប្រធានការិយាល័យរដ្ឋបាល ផ្តល់រទេះរុញចំនួន៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពចំនួន៥នាក់ រស់នៅភូមិអូរស្វាយ និងភូមិអូររុណ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យលាជលើ

នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកោះថ្ម  បានរៀបចំកម្មវិធីវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សចំនួន២០នាក់ ក្នុងនោះមានសិស្សស្រីចំនួន១១នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនលាជលើ។ ជាកិច្ចចាប់ផ្ដើម លោក

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពរស់នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម

ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្តល់រទេះរុញចំនួន៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព ចំនួន៥នាក់ រស់នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការប្រគល់ជូននូវរទេះរុញទាំង៥គ្រឿងនេះធ្វើឡើងតបតាមការស្នើសុំរបស់លោក តុង សុភា តំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម

ស្រាវជ្រាវ

វេទិកាស្រាវជ្រាវចុងសប្តាហ៍ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអន្តរជំនាន់ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីយុវនារីមកពីស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ សរុបចំនួន៣០នាក់។ នៅក្នុងវេទិកាស្រាវជ្រាវចុងសប្តាហ៍នេះអ៊ំស្រី ជា វណ្ណា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម ចូលរួមចែករំលែកសាច់រឿងរបស់ខ្លួន។

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធាន «ការជម្លៀសប្រជាជនដោយបង្ខំទាំងបីដំណាក់កាល» ដល់យុវជនមកពីស្រុកភ្នំក្រវាញ

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី១,ទី២ និងទី៣ ដោយមានការចូលរួមពីយុវជនចំនួន២៣នាក់ ក្នុងនោះមានស្រី១៥នាក់ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺមាន៤ចំណុចដូចខាងក្រោម៖ ១)

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ដល់យុវជន-យុវនារីមកពីស្រុកចំការលើ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធានបទ ៖ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីយុវជន-យុវនារីមកពីស្រុកចំការលើចំនួន២០នាក់ ក្នុងនោះមានស្រីចំនួន១៤នាក់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺដើម្បីបង្កើនចំណេះដឹងដល់យុវជន-យុវនារីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជាការលើកកម្ពស់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងនាពេលអនាគត។ ជាកិច្ចស្វាគមន៍ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម  បានទទួលស្វាគមន៍