មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩ ៧៥-១៩៧៩)» និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ពាមរក៍
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)និងវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាមួយសិស្សានុសិស្សចំនួន៣០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ វេទិកាថ្នាក់រៀនខាងលើ មានគោលបំណងលើកកម្ពស់ការចងចាំពីភាពឃោរឃៅនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម