វេទិកាអប់រំសហគមន៍ស្ដីអំពី «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» នៅស្រុកកោះសូទិន
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៥នាក់ និងសិស្សានុសិស្សមកពីស្រុកកោះសូទិនចំនួន៣០នាក់។ វេទិកាអប់រំសហគមន៍នៅខែមិថុនានេះ គឺផ្ដោតសំខាន់ទៅលើប្រធានបទ ៖ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងបទពិសោធន៍របស់ប្រជាជនត្រូវបង្ខំឲ្យធ្វើការងារជាទម្ងន់នៅការដ្ឋានលើកទំនប់ក្នុងរបបខ្មែរក្រហម។ ជាកិច្ចចាប់ផ្ដើម