2023

ស្រាវជ្រាវ

ក្រុមការងារគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជាពិនិត្យសុខភាពបឋមជូន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិក្តុលលើ

ចាប់ពីថ្ងៃទី១៨, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាពិនិត្យសុខភាពជូនដល់អ្នកភូមិក្តុលលើ ឃុំទន្លូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំចំនួន៩០នាក់​ ដែលជាអ្នករស់រាន​មានជីវិតពីរបបខ្មែរក្រហម​​ និងបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាដែលចុះសម្ភាសន៍តាំងពីឆ្នាំ២០២១។

សំបុត្រ

ជីវិតម្តាយ

នៅក្នុងជីវិតយើងម្នាក់ៗ តែងតែជួបប្រទះនូវហេតុការណ៍មួយចំនួន ដែលធ្វើឲ្យយើងនឹកគិតដល់គំនិតមួយ ក៏ដូចជាសំណួរមួយចំនួន ដែលហាក់បីដូចជាមានអាទិភាពខ្លាំងណាស់​នៅពេញមួយជីវិតរបស់យើង។ ដូចជាហេតុការណ៍​​នៃការចូលមន្ទីរពេទ្យដំណាក់កាលចុងក្រោយរបស់ម្ដាយខ្ញុំនាពេលថ្មីៗនេះ គឺជាកាលៈទេសៈមួយដែរ ហើយហេតុការណ៍នេះមិនត្រឹមតែជំរុញឲ្យខ្ញុំនឹកគិតដល់ជីវិតរបស់ម្ដាយខ្ញុំ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យខ្ញុំបាននឹកគិតទៅដល់ការលះបង់របស់គាត់ចំពោះក្រុមគ្រួសារ កូនចៅ ក៏ដូចជាការលះបង់របស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​ទាំងអស់​សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ម្ដាយរបស់ខ្ញុំឈ្មោះ កែវ ណាន

ស្រាវជ្រាវ

រំភើបចិត្ត ពេលឃើញសម្តេចម៉ែ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន៥ក្បាល ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៥នាក់ក្នុងចំណោម៧នាក់ ដែលកំពុងស្នាក់នៅក្នុង «មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង» នៅក្នុងបរិវេណវត្តសឹម្ពលីព្រឹក្សារការជួរ ស្ថិតនៅក្នុងភូមិរការជួរទី១ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ស្រាវជ្រាវ

សាមណនិស្សិត និស្សិត និងសាស្ត្រាចារ្យ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សាមណនិស្សិតចំនួន២អង្គ ព្រមទាំងនិស្សិត និងសាស្ត្រាចារ្យចំនួន៤០នាក់ មកពីពុទ្ធិកសកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម បានមកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។

ស្រាវជ្រាវ

ក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចុះពិនិត្យសុខភាពបឋមជូន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិកូនក្រពើ

ភូមិកូនក្រពើ​​ គឺជាភូមិដាច់ស្រយាលជាងគេក្នុងចំណោមភូមិទាំង១៤ ក្នុងឃុំជាំតាម៉ៅ ដែលស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ជាមួយស្រុកស្នួល ខេត្តក្រចេះ ដែលប្រជាជននៅទីនោះប្រើប្រាស់ក្បូន ជាមធ្យោបាយធ្វើដំណើរឆ្លងទៅស្រុកស្នួល។ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធិ

ស្រាវជ្រាវ

សិស្សមកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន លាជលើ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន៥០នាក់ ក្នុងនោះស្រី២៩នាក់ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ វេទិកាថ្នាក់រៀននេះផ្តោតសំខាន់លើប្រវត្តិសាស្ត្រ