ទិកាអប់រំសហគមន៍ អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅភូមិចង្គំកណ្តាល
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង ចំនួន៤០រូបនិងយុវជនជំនាន់ក្រោយ ចំនួន២២រូបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានមកចូលរួមវេទិកាអប់រំសហគមន៍ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វេទិកាសហគមន៍ មានគោលបំណងផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម