ស្រាវជ្រាវ

ស្រាវជ្រាវ

ទិកាអប់រំសហគមន៍ អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅភូមិចង្គំកណ្តាល

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង ចំនួន៤០រូបនិងយុវជនជំនាន់ក្រោយ ចំនួន២២រូបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានមកចូលរួមវេទិកាអប់រំសហគមន៍ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វេទិកាសហគមន៍ មានគោលបំណងផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម

សំបុត្រ ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ៖ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្ដីពី ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ នៅភូមិស្រះតាអឹម

នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ក្រោមប្រធានបទ «អតីតកម្មាភិបាលខ្មែរក្រហមបានបង្ហាញការសោកស្ដាយពីការលះបង់ជីវិតដើម្បីបដិវត្តន៍»។ វេទិកានេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តស្រះតាអឹម ភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង

ស្រាវជ្រាវ

វេទិកាសួរសុខទុក្ខ និងសំណេះសំណាលអំពីការថែទាំសុខភាពជាមួយជនពិការដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

ដូចដែលយើងបានដឹងហើយថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបានបិទបញ្ចប់នាចុងឆ្នាំ២០២២ ដោយជោគជ័យ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបាន​ចូល​រួម​ចំណែក​ធ្វើកិច្ចការលើផ្នែកមួយនៃសំណងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដោយរួមបញ្ចូលទាំងអតីតខ្មែរក្រហម ដែលមានអាយុចាប់ពី ៥០ ឡើងទៅដោយគិតត្រឹមឆ្នាំ២០២២ និងចាប់ផ្តើមបើកដំណើរការជាផ្លូការនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងដំណើរការនៃគម្រោង ក្នុងឆ្នាំ២០២៣ នេះ គឺចែកចេញជាបួនផ្នែក

ស្រាវជ្រាវ

កិច្ចសំណេះសំណាលជាមួយ ដូនជី តាជី និងប្រជាជនចំណុះជើងវត្តស្ងួនពេជ្រ

នាព្រឹកព្រលឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំការជួបសំណេះ សំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសាលាឆាន់វត្តស្ងួនពេជ្រ។ ជារៀងរាល់ថ្ងៃសីល៍ ប្រជាជនចំណុះជើងវត្តស្ងួនពេជ្រ ដែលភាគច្រើនមានអាយុចាប់ពី៥០ឆ្នាំឡើង និងជាស្ត្រី ចាស់ជរា បានមកសុំសីល៍ ប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តស្ងួនពេជ្រ ដើម្បីបញ្ជូនបុណ្យកុសលដល់បុព្វការីជនដែលបាន លាចាកនេះទៅហើយ

ស្រាវជ្រាវ

វេទិកាប្រវត្តិសាស្រ្ត និងសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជនពិការ នៅស្រុកកោះសូទិន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯសារកម្ពុជា រៀបចំវេទិកាប្រវត្តិសាស្រ្ត និងសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជនពិការ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន​ ដោយមានការចូលរួមពីលោក ឌឿន គឹមសាន