សំបុត្រ

សំបុត្រ

ប្រទេសកម្ពុជាគឺមិនទន់ខ្សោយ

ខ្ញុំមិនដឹងប្រាកដទេថា តើប្រទេសកម្ពុជាបានលះបង់ប៉ុនណានោះទេ។ ខ្ញុំដឹងថាស្ថានការណ៍តាមតំបន់ព្រំដែនទាំងមូលគឺមិនអាចដោះស្រាយបានដោយប្រើវិធីសាស្រ្តនៅក្នុងរយៈពេលខ្លី ហើយប្រទេសណាដែលបានបង្ហាញពីភាពអត់ធ្មត់ខ្ពស់ជាងដើម្បីសម្រេចគោលបំណងរបស់ខ្លួន នឹងទំនងជាទទួលបានជ័យជម្នះ។ ប្រទេសកម្ពុជាគឺមិនមែនជាប្រទេសទន់ខ្សោយឡើយ។ ភាពស្ងៀមស្ងាត់មិនមានន័យថាទន់ខ្សោយនោះទេ ព្រោះនៅពេលខ្លះយុទ្ធសាស្ត្រនៃការបណ្តោយឱ្យសត្រូវធ្វើអត្តឃាតខ្លួនឯង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ហើយខ្ញុំមិនគិតថាប្រទេសថៃទទួលបានជ័យជម្នះដូចដែលមនុស្សជាច្រើន រួមទាំងអ្នកការទូតមួយចំនួនបានវិភាគនោះទេ។ អត្ថបទ ៖ ឆាំង យុ

សំបុត្រ

សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយ លោក វីទិត ម៉ុនតាផន គឺគ្មានអត្ថន័យអ្វីទេ

ខ្ញុំពិបាកក្នុងការផ្តល់យោបល់លើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលោក វីទិត ម៉ុនតាផន ពីព្រោះសេចក្តីថ្លែងការណ៍នេះគឺពិតជាមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។ សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។ សេចក្តីថ្លែងការណ៍នេះគឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ។ ពាក្យពេចន៍ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្ដីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្ដាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ។ អត្ថបទ

សំបុត្រ

សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់

សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ប្រកបដោយគុណធម៌មួយ ដែលស្ថិតនៅចន្លោះរវាងភាពខ្មាស់អៀនខ្វះការទុកចិត្ត (ភាពកំសាក) និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន​ (ភាពគឃ្លើន) ។ សេចក្ដីក្លាហានពិត​ប្រាកដគឺជាភាពស្ងៀមស្ងាត់ ពីព្រោះវាជាលទ្ធផលកើតផុសចេញពីកម្លាំងចិត្តដែលមិនងាយទ្រុឌទ្រោម និងការតាំងចិត្តដ៏មោះមុតដែលមិនពឹងផ្អែកលើឋានៈ បុណ្យស័ក្តិ ឬក្អេងក្អាង។ សេចក្ដីក្លាហានពិតប្រាកដគឺស្ថិតនៅចន្លោះ​រវាងចំណុចផ្ទុយគ្នាដាច់ស្រឡះនៃធម្មជាតិរបស់មនុស្សចំនួនពីរគឺ៖ ភាពខ្មាសអៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន។ ភាពខ្មាសអៀនខ្វះការទុកចិត្តគឺផ្តុំលើភាពភ័យខ្លាច

សំបុត្រ

កម្ពុជាត្រូវតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ

វាគឺជាការសំខាន់ណាស់ដែលយើងត្រូវតែចងចាំនូវពាក្យស្លោកមួយថា សង្គ្រាមគ្រាន់តែជានយោ បាយតាមរយៈមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ មុនពេលដែលប្រជាជនកម្ពុជាអាចឆ្លើយទៅនឹងសំណួរអំពីវិធីសាស្រ្តនៃការត្រៀមខ្លួនដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលហាក់ដូចជាចង់បានជម្លោះប្រដាប់អាវុធ, យើងត្រូវស្វែងយល់ជាមុនសិន ថាតើគោលបំណងអ្វីខ្លះដែលប្រទេសថៃអាចសម្រេចបានតាមរយៈសង្គ្រាម ហើយអ្វីដែលធ្វើឲ្យសង្គ្រាមទាក់ចិត្តប្រទេសថៃ ជាជាងសន្តិភាព។ ជាការពិតណាស់, គោលបំណងពិតប្រាកដរបស់ប្រទេសថៃគឺដើម្បីជោគជ័យក្នុងការទទួលបានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងពង្រីកការគ្រប់គ្រងកាន់តែខ្លាំងក្លាលើតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនមែនជាគោលដៅតែមួយគត់នោះទេ ហើយមានហេតុផលដែលនាំឱ្យជឿថាការទទួលបានទឹកដីគឺជារោគសញ្ញានៃបញ្ហាធំតែប៉ុណ្ណោះ។ ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃគឺជាស្ថានភាពមួយដែលយើងអាចកត់សម្គាល់បានថាជាការតស៊ូផ្ទៃក្នុងនិងអស្ថិរភាពដ៏ធំធេង។ ជម្លោះដែលកំពុងកើតមានឡើងនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រុមឥស្សរជនយោធាអភិរក្សនិយម-រាជានិយម,

សំបុត្រ

ពីទិដ្ឋភាពមួយផ្សេងទៀត៖ ការនាំមកនូវសន្តិភាព, កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥

សន្តិភាព គឺតែងតែជាលក្ខខណ្ឌយ៉ាងលំបាកមួយដែលសម្រេចបានដោយការតស៊ូ ហើយខណៈពេលយើងគួរអបអរសាទររាល់សមិទ្ធផលដែលធានាសន្តិភាព យើងត្រូវតែដឹងដែរថា សន្តិភាពមានភាពផុយស្រួយ ហើយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ គេតែងតែនិយាយថា នៅអំឡុងពេលមានសន្តិភាព យើងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើសង្គ្រាម ហើយទោះបីជាការនិយាយបែបមនោសញ្ចេតនានេះ មានការពិតខ្លះ ក៏ដោយ យើងមានមធ្យោបាយផ្សេងទៀតដែលចាំបាច់ក្នុងការគាំទ្រសន្តិភាព និងការទប់ស្កាត់សង្គ្រាម។ ជាមួយកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់

សំបុត្រ

ប្រទេសកម្ពុជា, ប្រទេសថៃ និងការប្រកួតប្រជែង លើដែនអធិបតេយ្យភាព និងប្រវត្តិសាស្ត្រ៖ ឆ្ងាយតាំងពីវិបត្តិទ្វេភាគី ការប៉ះទង្គិចព្រំដែន គឺមានផលប៉ះពាល់ដល់តំបន់ និងពិភពលោក

មានការយល់ច្រឡំជាច្រើនអំពីជម្លោះនាពេលថ្មីៗនេះរវាងប្រទេសថៃ និងប្រទេសកម្ពុជាដែលបានបង្កផល ប៉ះពាល់ដល់ប្រទេសទាំងពីរ, តំបន់ និងពិភពលោក។ ជម្លោះនេះគឺមិនមែនជារឿងថ្មី, មិនសំខាន់ ឬជាបញ្ហាក្នុងតំបន់ឡើយ។ ប្រសិនបើជម្លោះនេះមិនត្រូវបានដោះស្រាយឱ្យបានសមស្រប និងឆាប់រហ័សទេនោះ ផលប៉ះពាល់នៃជម្លោះនេះនឹងមានសក្តានុពលរីករាលដាលពេញតំបន់ និងពិភពលោក។ ក្នុងទិដ្ឋភាពជាច្រើន​ ជម្លោះនេះតំណាងឱ្យដំណាក់កាលបន្តបន្ទាប់នៃមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនថៃ ដែលមានមកតាំងពីរាប់សតវត្សរ៍មកហើយ