សំបុត្រ

សំបុត្រ

ជីវិតម្តាយ

នៅក្នុងជីវិតយើងម្នាក់ៗ តែងតែជួបប្រទះនូវហេតុការណ៍មួយចំនួន ដែលធ្វើឲ្យយើងនឹកគិតដល់គំនិតមួយ ក៏ដូចជាសំណួរមួយចំនួន ដែលហាក់បីដូចជាមានអាទិភាពខ្លាំងណាស់​នៅពេញមួយជីវិតរបស់យើង។ ដូចជាហេតុការណ៍​​នៃការចូលមន្ទីរពេទ្យដំណាក់កាលចុងក្រោយរបស់ម្ដាយខ្ញុំនាពេលថ្មីៗនេះ គឺជាកាលៈទេសៈមួយដែរ ហើយហេតុការណ៍នេះមិនត្រឹមតែជំរុញឲ្យខ្ញុំនឹកគិតដល់ជីវិតរបស់ម្ដាយខ្ញុំ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យខ្ញុំបាននឹកគិតទៅដល់ការលះបង់របស់គាត់ចំពោះក្រុមគ្រួសារ កូនចៅ ក៏ដូចជាការលះបង់របស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​ទាំងអស់​សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ម្ដាយរបស់ខ្ញុំឈ្មោះ កែវ ណាន

សំបុត្រ

កញ្ញា ប៊ូ សំណាង គឺជាការសន្យា និងសេចក្តីសង្ឃឹមថ្មីសម្រាប់កម្ពុជា

“ស្ថិតនៅក្រោមភ្លៀងធ្លាក់ជោគជាំ កញ្ញានៅតែរត់បន្ត ថ្វីត្បិតតែមកដល់ទីចុងក្រោយគេបង្អស់យ៉ាងណាក្តី នាងក្តោបបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សម្នាជាច្រើនងឿងឆ្ងល់ថាតើនាងកំពុងគិតអំពីអ្វី។ តាមរយៈទឹកភ្នែករបស់នាង ក្រោមភ្លៀងមូសុងដែលកំពុងបង្អុរចុះជោគជាំ យើងចាប់ផ្តើមមើលឃើញកាន់តែច្បាស់នូវរូបភាពប្រជាជាតិកម្ពុជាមួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ នោះគឺជាប្រជាជាតិមួយ ដែលយើងចែករំលែកសេចក្តីស្រឡាញ់ស្មើៗគ្នា។ ខ្ញុំមិនបានយំតាមនាងទេ ក៏ប៉ុន្តែបេះដូងខ្ញុំ។ មើលឃើញអំពីការរត់របស់នាង អមជាមួយនឹងទឹកភ្នែកស្រក់ចុះលើផ្ទៃមុខ នេះគឺអាចចាត់ទុកថាជាខណៈពេលបន្ធូរអារម្មណ៍មួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់

សំបុត្រ

ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ

រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

សំបុត្រ

វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ៖ «ការជម្លៀសដោយបង្ខំ»

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម រៀបវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីលោក ឌឿន គឹមសាន មេភូមិទី១៣ ឃុំកោះសូទិន, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, និងយុវជន-យុវនារីមកពីស្រុកបាធាយ។ វេទិកាអប់រំសហគមន៍នៅខែមេសានេះ គឺផ្ដោតសំខាន់ទៅលើប្រធានបទ

សំបុត្រ ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ៖ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ

សំបុត្រ

គណៈប្រតិភូថៃអញ្ជើញទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

ឯកឧត្តម បណ្ឌិត វិចាវ៉ាត់ អ៊ីសារ៉ាផាកឌី អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​នៃព្រះរាជាណាចក្រថៃ អម​ដំណើរ​ដោយ​ឯកឧត្តម ឆឺតគាត អាដ្ឋករ ឯកអគ្គរាជទូត​ព្រះរាជា​ណាចក្រថៃ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំគណៈប្រតិភូថៃ អញ្ជើញទស្សនកិច្ច​បណ្ណាល័យសម្តេចម៉ែ នាវេលាម៉ោង​៣រសៀល​ ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។