2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់សិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ដារ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» លើប្រធានបទការជម្លៀសប្រជាជនចេញពីទីក្រុង ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ ដល់សិស្សចំនួន៥៣នាក់ ក្នុងនោះមានស្រី៣៨នាក់ មកពីវិទ្យាល័យប៊ុន រ៉ានី

សំបុត្រ

កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹកនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

ឆ្នាំ​ក្រោយ គឺជា​ខួបលើក​ទី៥០ នៃ​ការ​កាន់កាប់​ទីក្រុង​ភ្នំពេញ​របស់​កង​កម្លាំង​ខ្មែរក្រហម ដែល​រុញច្រាន​ប្រទេស​កម្ពុជាឲ្យធ្លាក់​ទៅក្នុង​នរកនារយៈ​កាលជិត​បួន​ឆ្នាំ​បន្ទាប់មក​។ ការដឹកនាំរបស់​ខ្មែរក្រហម បាន​នាំកម្ពុជាឈាន​ទៅកាន់​ទំព័រ​ប្រវត្តិសាស្ត្រឃោរឃៅ​ដ៏​សោក​សង្រេង។ យើង​អាចនឹង​មិនដែល​ដឹង​ច្បាស់អំពី​ចំនួនជាក់​លាក់​នៃ​​ប្រជាជន​កម្ពុជា​ដែល​បាន​បាត់បង់ជីវិត ប៉ុន្តែ​បើ​គ្រាន់​តែ​ក្រឡេក​មើលទៅកាន់ចំនួន​ប៉ាន់​ប្រមាណ ចំនួន​ប្រជាជន​ដែល​បាត់​បង់​ជីវិត គឺច្រើន​​លើសលប់ណាស់​ទៅហើយ។ ជាទូទៅ ប្រជាជន​កម្ពុជាទាំងអស់ ដែល​រួម​បញ្ចូល​ទាំងអតីតកម្មាភិបាល​ខ្មែរក្រហម គឺសុទ្ធសឹង​តែ​ជា​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម។​ ខុសប្លែកពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដទៃ​ទៀត​ដែល​ប្រព្រឹត្តទៅ​នៅជុំ​វិញពិភពលោក

ស្រាវជ្រាវ

សិស្សថ្នាក់ទី១២មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចូលរួមវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១២មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ សរុបចំនួន៥០នាក់ចូលរួមវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» និងការចុះទៅធ្វើទស្សនកិច្ចសិក្សានៅទំនប់ដែលត្រូវបានកសាងឡើងនៅក្នុងរបបខ្មែរក្រហម រួមមាន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពីរបបកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) សម្រាប់សិស្សវិទ្យាល័យអង្គរស

សិស្សានុសិស្សសរុបចំនួន៤០នាក់មកពីវិទ្យាល័យ អង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានមកចូលរួមកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ វេទិកានេះ ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ។ ពេលព្រឹក គឺជាពេលដែលសិស្សានុសិស្សទាំងអស់ សិក្សាឈ្វេងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហម

ស្រាវជ្រាវ

សិស្សមកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន ស្គន់ ចូលរួមវេទិកាអន្តរជំនាន់ស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាអន្ដរជំនាន់ស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម សម្រាប់សហគមន៍ស្រុកកោះ សូទិន និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ វេទិកាអន្តរជំនាន់នេះ មានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺអ្នកស្រី

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងរៀបចំកម្មវិធីពិនិត្យ និងអប់រំសុខភាពដល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកត្រពាំងប្រាសាទ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២១០នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ បានទទួលសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃដែលរៀបចំឡើងដោយមជ្ឈ​មណ្ឌលសន្ដិភាពអន្លង់វែង។ វេទិកាសុខភាពនេះរៀបចំនៅវត្ដប្រាសាទសន្ដិភាព ឬ ហៅវត្ដទំនប់ដាច់ (អតីតទីតាំងនៃការធ្វើសមារណកម្មរវាងកងទ័ពខ្មែរក្រហម និងរាជរដ្ឋាភិបាលកម្ពុជានៅកំឡុងឆ្នាំ១៩៩៩) ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីប្រជាជនមកពី៥ឃុំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួមមាន